កីឡា

Kobbie Mainoo កំពុងបារម្ភអំពីអនាគត ហើយក៏កំពុងត្រៀមចិត្ត ដើម្បីចាកចេញពី Man UTD ដែរ

GOAL

យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថា កីឡាករ Kobbie Mainoo ត្រូវបានគេរាយការណ៍ថា កំពុងមានក្តីបារម្ភជុំវិញបញ្ហា នៃអនាគតជាមួយនឹងក្លឹប Man UTDអស់រយៈពេលជាច្រើនខែមកហើយ។

ប្រភពដដែលបានសរសេរទៀតថាកីឡាករអង់គ្លេសរូបនេះ ក៏កំពុងពិចារណារកផ្លូវចាកចេញពីទឹកដី Old Trafford ផងដែរពោល គឺតាំងតែពីខែមិថុនាមកម្ល៉េះហើយ កំពុងបន្តរំពឹងទុកទីផ្សារ កីឡាករដោះដូរនៅខែមករាខាងមុខនេះដែរ។

គួរឲ្យដឹងដែរទំរង់លេង របស់ Mainoo ហាក់មិនសូវទាក់ចិត្តគ្រូបង្វឹកក្លឹប លោក Ruben Amorim ឡើយដោយជាក់ស្តែង គឺមិនសូវបានបង្ហាញខ្លួនឲ្យឈុត១១នាក់ ដំបូងរបស់គ្រូបង្វឹករូបនេះ ជាច្រើនខែមកហើយក្នុងនោះគេជឿជាក់ថា ក្លឹបក៏កំពុងពិចារណាផ្តល់កុងត្រាខ្ចីជើង ឲ្យកីឡាកររូបនេះចាកចេញ បណ្តោះអាសន្នផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top