បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយ បានរាយការណ៍កាលពីថ្ងៃអង្គារដោយដកស្រង់ប្រភពរដ្ឋាភិបាលថា ប្រទេសអេស្បាញបានលុប ចោលកិច្ចសន្យាការពារជាតិតម្លៃជិត ១ ពាន់លានអឺរ៉ូ ស្មើនឹងប្រហែល ១,១៨ ពាន់លានដុល្លារ ជាមួយក្រុមហ៊ុនអ៊ីស្រាអែល ដែលជាវិធានការខ្លាំងបំផុតរបស់ប្រទេសអេស្បាញក្រោមវិធានការដែលបានប្រកាសថ្មីរបស់នាយករដ្ឋមន្ត្រី Pedro Sanchez ប្រឆាំងនឹងក្រុងហ្សេរុយសាឡឹមខាងលិច។
យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា ជំហាននេះធ្វើឡើងតាមការ សន្យារបស់លោក Sanchez កាលពីសប្តាហ៍មុន ដើម្បីដាក់ច្បាប់ហាម ឃាត់ការលក់អាវុធទៅឱ្យ និងការទិញពីអ៊ីស្រាអែល ជុំវិញការវាយលុកនៅតំបន់ហ្គាហ្សា។
ក្រសួងការពារជាតិត្រូវបានគេរាយការណ៍ថា បានលុបចោលកិច្ចព្រមព្រៀងតម្លៃ ៧០០ លានអឺរ៉ូ (៨២៦ លានដុល្លារ) សម្រាប់គ្រាប់រ៉ុក្កែត SILAM ចំនួន ១២ គ្រឿង និងកិច្ចសន្យាក្នុងទំហំទឹកប្រាក់ ៣៣៩ លានដុល្លារ សម្រាប់ Spike L.R. ដែលជាមីស៊ីលប្រឆាំងរថក្រោះ។
បើយោងតាមទីភ្នាក់ងារសារព័ត៌មាន EFE ការលុបចោលនេះត្រូវបានគេរំពឹងថា នឹងបញ្ចប់នៅសប្តាហ៍ក្រោយ ខណៈដែលទីក្រុងម៉ាឌ្រីដត្រូវបាន គេរាយការណ៍ថា រៀបចំដើម្បីផ្តាច់ផ្នែកយោធា និងបច្ចេកវិទ្យាពីអ៊ីស្រាអែល ខណៈពេលដែលកំពុងស្វែង រកអ្នកផ្គត់ផ្គង់ជំនួស ។
ការសម្រេចចិត្តនេះធ្វើឡើង នៅពេលដែលអ៊ីស្រាអែល ដាក់សម្ពាធលើការវាយលុកលើទីក្រុង Gaza ក្នុងគោលបំណងដណ្តើមយក នូវអ្វីដែលអ៊ីស្រាអែល និយាយថា ជាទីតាំងរឹងមាំចុង ក្រោយរបស់ក្រុមហាម៉ាស៕
ប្រែសម្រួលៈ ណៃ តុលា
