ភ្នំពេញ ៖ សហព័ន្ធកីឡាវប្បកម្ម និងលំហាត់ប្រាណកម្ពុជានាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានបើកកិច្ចប្រជុំជាក្រុមប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនី ព្រមទាំងចៅក្រម និងគណៈរៀបចំការប្រកួតកីឡាកីឡាកាយវប្បកម្មជ្រើសរើស ជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំរបស់ខ្លួន ដែនឹងប្រព្រឹត្តិនាថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកាឆ្នាំ២០២៥ នៅសាលដំបូលទូក របស់សាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ (RUPP) ក្រោមការប្រើប្រាស់ថវិកាឧបត្ថម្ភរបស់ក្រសួងអប់រំ យុវជន និងកីឡា ។

លោកស្រី អេមី អគ្គលេខាធិការសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់កម្ពុជា បានមានប្រសាសន៍ថា ថ្ងៃនេះសហព័ន្ធកីឡាវប្បកម្ម និងលំហាត់ប្រាណកម្ពុជាធ្វើការប្រជុំជាមួយចៅក្រម និងគណៈរៀបចំការប្រកួតនូវចំណុចជាច្រើនដើម្បីការប្រកួតកីឡាកីឡាកាយវប្បកម្មជ្រើសរើស ជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំរបស់ខ្លួនទទួលបានល្អប្រសើរ បន្ទាប់សហព័ន្ធបានទទួលថវិកាឧបត្ថម្ភប្រចាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។

លោកស្រីបានបន្តថា ការប្រកួតឆ្នាំនេះ សហព័ន្ធដាក់វិញ្ញាសា ៦ រួមមាន វិញ្ញាសា បុរសសាច់ដុំធម្មជាតិទម្ងន់ ៧៥ គីឡូក្រាម វិញ្ញាសាបុរសសាច់ដុំរូបរាង សង្ហាកម្ពស់ដល់ ១.៧០ ម៉ែត្រ បូក ៤ គីឡូក្រាម វិញ្ញាសាបុរសសាច់ដុំរូបរាងសង្ហាកម្ពស់ដល់ ១.៧៥ម៉ែត្រ បូក ៦ គីឡូក្រាម វិញ្ញាសាបុរសសាច់ដុំ រូបរាងសង្ហា និងមុខស្រស់ស្អាតកម្ពស់ដល់ ១.៧០ម៉ែត្រ វិញ្ញាសាបុរសសាច់ដុំរូបរាងសង្ហា និងមុខស្រស់ស្អាតកម្ពស់ដល់ ១.៧០ម៉ែត្រ បូក ២ គីឡូក្រាម និងវិញ្ញាសាក្មេងជំទង់សាច់ដុំរូបរាងសង្ហា និងមុខស្រស់ស្អាតអាយុក្រោម ២១ ឆ្នាំ៕





