ព្រឹត្តិការណ៍

ណាតូមាន បំណង បន្តបេសកកម្មហ្វឹកហ្វឺន នៅអ៊ីរ៉ាក់ ដើម្បី បំពេញតាមការទាមទារ របស់លោក ត្រាំ

បរទេស៖មន្ត្រីជាន់ខ្ពស់និងមន្ត្រីការទូត នៅថ្ងៃអង្គារនេះ បាននិយាយប្រាប់ថា អង្គការណាតូ កំពុងតែពិចារណាបង្កើន បេសកកម្មហ្វឹកហាត់របស់ខ្លួន នៅក្នុងប្រទេសអ៊ីរ៉ាក់ ដើម្បីបន្ធូរបន្ថយបន្ទុកលើកង កម្លាំងចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក ប្រឆាំងក្រុម រដ្ឋឥស្លាមជ្រុលនិយម។

អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានមានប្រសាសន៍ថា រដ្ឋមន្ត្រីការពារជាតិណាតូនានា ដែលរួមមានរដ្ឋមន្ត្រីការពារជាតិ សហរដ្ឋអាមេរិក លោក Mark Esper ផងនោះ នឹងពិភាក្សាគ្នាពីជម្រើសសម្រាប់ ប្រតិបត្តិការមិនប្រយុទ្ធ នៅក្នុងតំបន់មជ្ឈិមបូព៌ា នៅក្នុងកិច្ចប្រជុំរយៈពេលពីរថ្ងៃ ក្នុងទីក្រុងព្រួចសែល ចាប់ផ្តើមពីថ្ងៃពុធ។

គួរបញ្ជាក់ថា អង្គការណាតូ និងកងកម្លាំងចម្រុះ បានធ្វើបេសកកម្មផ្តល់ការ ហ្វឹកហ្វឺននិងណែនាំ ដែលមានគោលបំណងអភិវឌ្ឍ ធ្វើឲ្យកងកម្លាំងសន្តិសុខ អ៊ីរ៉ាក់មានភាពប្រសើរឡើង ប៉ុន្តែទាំងពីរនោះ បានផ្អាកជុំវិញ ការភ័យខ្លាច ចំពោះស្ថិរភាព ក្នុងតំបន់ ក្រោយពីកាវាយប្រហារ ដោយកូនដ្រូនរបស់អាមេរិក បានសម្លាប់មេបញ្ជាការ ជាន់ខ្ពស់អ៊ីរ៉ង់ នៅក្នុងទីក្រុងបាដាដ កាលពីថ្ងៃ ទី០៣ ខែមករាកន្លងទៅ៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top