(ភ្នំពេញ)៖ ជាផ្សារទំនើបបង្កើតឡើងដោយកូនខ្មែរ ដើម្បីខ្មែរ និងការរីកចម្រើនរួមគ្នារបស់សង្គមកម្ពុជា ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត បន្តពង្រីកខ្លួន ដើម្បីជំរុញផ្សារក្នុងស្រុក ឱ្យកាន់តែរីកចម្រើន និងឈានទៅមុខឥតឈប់ឈរ។
កាលពីថ្ងៃទី ០៧ ខែមករានេះ ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត បានប្រកាសជាផ្លូវការនូវការបើកការដ្ឋានសាងសង់ ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត សាខាទី ១៧ ក្នុងតំបន់«កួរស្រូវ» ដែលគ្រោងនឹងដាក់ដំណើរការជាផ្លូវការនាពេលខាងមុខនេះ។ ស្របតាមផែនការ និងគ្រឹះដ៏រឹងមាំរបស់ក្រុមហ៊ុនមេ ជីប ម៉ុង ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត គ្រោងបន្តពង្រីកសាខាជាបន្តបន្ទាប់ដូចភ្លៀងរលឹម កើនសរុបប្រមាណជាង២០ទីតាំង ក្នុងឆ្នាំ២០២៦។
សម្រាប់សាខាថ្មីនេះ នឹងផ្តល់ជូនទំនិញរាប់ម៉ឺនមុខ ដែលអាចបំពេញតម្រូវការអតិថិជនគ្រប់វ័យ ជាមួយនឹងផលិតផលក្នុងស្រុកនិងទំនិញនាំចូលដែលមានគុណភាពខ្ពស់ក្នុងតម្លៃសមរម្យ និងបរិយាកាសទិញទំនិញទំនើបប្រកបដោយផាសុកភាព សុវត្ថិភាព និងងាយស្រួល។
មិនតែប៉ុណ្ណោះ គ្រប់ទីតាំងរបស់ ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត ត្រូវបានរៀបចំឱ្យក្លាយជាទីស្នាក់ការកណ្ដាល សម្រាប់បងប្អូនកសិករខ្មែរដែលអាចនាំយកកសិផលរបស់ខ្លួនមកដាក់លក់ដោយផ្ទាល់ ដែលជាផ្នែកសំខាន់មួយក្នុងការជំរុញកសិផលក្នុងស្រុក ព្រមទាំងចូលរួមលើកស្ទួយសេដ្ឋកិច្ចកម្ពុជា ឱ្យមានភាពរីកចម្រើនប្រកបដោយចីរភាព។
ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត ផ្សារខ្មែរ គុណភាពល្អគ្រប់មុខ តម្លៃល្អគ្រប់ពេល
សម្រាប់ព័ត៌មានបន្ថែមអំពី ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត សូមចូលទៅកាន់ទំព័របណ្តាញសង្គមខាងក្រោម៖
Facebook: https://www.facebook.com/ChipMongSupermarket
TikTok: https://www.tiktok.com/@chipmongsupermarket?_t=8lEcG3gqMno&_r=1
Telegram: https://t.me/chipmongsupermarket












