កូរ៉េខាងត្បួង ៖ យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា បណ្តាញសង្គម Instagram របស់តារាកូរ៉េខាងត្បួង Young J មានរូបថតអាពាហ៍ពិពាហ៍ ដែលបង្ហាញពីគូស្នេហ៍មួយគូ ដោយបង្ហាញ Young J ស្លៀកឈុតពណ៌ខ្មៅ និងអនាគតភរិយារបស់លោកស្លៀករ៉ូបដ៏ស្រស់ស្អាត ហើយរូបភាពផ្សេងទៀតបង្ហាញ ពីគូស្នេហ៍ទាំង២ស្លៀកពណ៌ខ្មៅ ដោយមុខភរិយារបស់លោកមិនត្រូវបានបិទបាំង។
អ្នកទាំង ២ នាក់គ្រោងនឹងរៀបការនៅថ្ងៃទី ២២ ខែកុម្ភៈ ។ លោក Young J ជាសមាជិកនៃក្រុមរាំ Just Jerk ហើយបានបង្ហាញខ្លួននៅលើ Street Man Fighter ក្នុងឆ្នាំ ២០២៤ ខណៈកម្មវិធីនេះកំពុងចាក់ ផ្សាយ តារាចម្រៀងវ័យ ៣៣ ឆ្នាំរូបនេះ ត្រូវបានចោទប្រកាន់ពីបទមានទំនាក់ទំនង មិនសមរម្យជាមួយអនីតិជន ត្រូវបានគេចោទប្រកាន់ថា បានរំលូតកូន។
លោកបានទទួលស្គាល់ ទំនាក់ទំនង របស់ពួកគេ ប៉ុន្តែបានបដិសេធការអះអាងថា បានណាត់ជួប ឬរួមភេទជាមួយនាងមុនពេលនាងក្លាយ ជាមនុស្សពេញវ័យ ។ ទោះជាយ៉ាងណា ក៏ដោយ រូបថតមួយសន្លឹក របស់គូស្នេហ៍មួយគូ នៅពិធីបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ របស់នាងបានបង្កើន ការសង្ស័យកាន់តែខ្លាំងឡើង។ ភរិយានាពេលអនាគតរបស់លោកកើតនៅឆ្នាំ២០០៥ ដែលធ្វើឲ្យលោកមានអាយុច្រើនជាងនាង ១៣ ឆ្នាំ៕
