ភ្នំពេញ៖ នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ និងលោក សាមឺឌី ស៊ីវឌ្ឍនា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡាបានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ត្រៀមលក្ខណៈសម្បត្តិរៀបចំប្រតិភូកីឡាកម្ពុជា ដើម្បីចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ីលើកទី២០ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៩ ខែកញ្ញារហូតដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ ការប្រកួតកីឡាអាស៊ីប៉ារ៉ាហ្គេមឆ្នាំ២០២៦ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ នៅប្រទេសជប៉ុន និងការប្រកួតកីឡាអាស៊ីក្នុងសាល និងសិល្បៈក្បាច់គុនលើកទី៦ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៦ នៅអារ៉ាប៊ីសាអូឌីត នៅសាលប្រជុំមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ។

ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា និងជាប្រធានអនុគណៈកម្មបច្ចេកទេស លោក លោកយានគី ស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងអនុប្រធានអនុគណៈកម្មបច្ចេកទេសអចិន្ត្រៃយ៍ និងអ្នកតំណាងសហព័ន្ធកីឡាជាតិទាំង ១១ ។ ក្នុងកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំបានកំណត់ចំនួនប្រភេទកីឡាដែលមានសក្តានុពល ទៅចូលរួមប្រកួតដណ្ដើមយកមេដាយក្នុងព្រឹត្តិការណ៍កីឡា Asian Games Aichi-Nagoya គ្រោងនឹងចាប់ផ្ដើមខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ។


ប្រទេសកម្ពុជាត្រៀមខ្លួនរួចជាស្រាចក្នុងការបញ្ជូនកីឡាករ-កីឡាការិនីជាច្រើនប្រភេទចូលរួមព្រឹត្តិការណ៍កម្រិតអន្តរជាតិដូចជាការរប្រកួតកីឡាអាស៊ីលើកទី២០ ឆ្នាំ២០២៦ ការប្រកួតកីឡាអាស៊ីប៉ារ៉ាហ្គេមឆ្នាំ២០២៦ នៅប្រទេសជប៉ុន និងការប្រកួតកីឡាអាស៊ីក្នុងសាល និងសិល្បៈក្បាច់គុនលើកទី ៦ នៅអារ៉ាប៊ីសាអូឌីត លើប្រភេទកីឡារួមមានកីឡាហែលទឹក កីឡាអត្តពលកម្ម តេក្វាន់ដូ WT ប្រដាល់សកល កីឡាអេឡិចត្រូនិច កីឡាបាល់ទាត់លើតុ កីឡាការ៉ាតេ កីឡាចំបាប់ កីឡាទ្រីយ៉ាត្លុង កីឡាយូដូ និងកីឡាជឺជីតស៊ូ៕





ដោយ៖ លី ភីលីព
