សិល្បៈ និង កម្សាន្ត

នាង Jennie សមាជិកក្រុម BLACKPINK រងការចំអក បន្ទាប់ពីត្រូវបានលាតត្រដាង ដោយការឆ្លុះបញ្ចាំងពីខ្លួននាង

កូរ៉េខាងត្បូង៖យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា តារាចម្រៀងស្រី នាង Jennie សមាជិកក្រុមតារាចម្រៀងនារី BLACKPINK កំពុងប្រឈមមុខ នឹងការរិះគន់យ៉ាងខ្លាំងនៅលើបណ្តាញសង្គមម្តងទៀត ជុំវិញរូបរាងរបស់នាង បន្ទាប់ពីតារាចម្រៀងរូបនេះ បានលាតត្រដាងដោយការ ឆ្លុះបញ្ចាំងពីខ្លួនឯង។

ថ្មីៗនេះ នាង Jennie បានបង្ហោះរូបភាព២ ឬ៣សន្លឹកនៅលើបណ្តាញសង្គម Instagram របស់នាង បង្ហាញពីទីតាំងថ្មីៗរបស់នាង។ តារារូបនេះបានចែករម្លែកពេលវេលា សម្រាកលំហែជាច្រើនពីជីវិតរបស់នាង OOTD មួយចំនួន និងរូបថតមុខទទេជាច្រើនសន្លឹករបស់នាង។

ការរិះគន់ដែលមិននឹកស្មានដល់បានចាប់ផ្តើមជាមួយនឹងរូបថតដំបូង ដែលនាង Jennie កំពុងថតរូបពេលកំពុងផ្អៀងទៅនឹងជញ្ជាំងកញ្ចក់។ អ្នកលេងអ៊ីនធើណេតជាច្រើនបានអះអាងថា មុខរបស់នាងក្នុងរូបភាពមើលទៅខុសគ្នាខ្លាំងពីការឆ្លុះបញ្ចាំងពីកញ្ចក់ ដោយចោទប្រកាន់នាងថា បានកែមុខរបស់នាង ៕

Most Popular

To Top