កីឡា

អត្តពលិកទឹកពាក់ជើងទាកម្ពុជាឈ្នះមេដាយ ១៦គ្រឿង ក្នុង The 2nd International Bunga Raya Children & Junior Finswimming Competition -Leg1 2026 នៅម៉ាឡេស៊ី

ភ្នំពេញ៖កីឡាករ-កីឡាការិនី ក្រុមកីឡាហែលទឹកពាក់ជើងទា នៃក្រុមជម្រើសជាតិយុវជនកម្ពុជាដណ្តើមបានមេដាយចំនួន ១៦ គ្រឿងក្នុងព្រឹតិ្តការណ៍ការប្រកួតកីឡាហែលទឹកពាក់ជើងទា The 2nd International Bunga Raya Children & Junior Finswimming Competition -Leg1 2026 ដែលនឹងប្រព្រឹត្តនាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី ។

មេដាយទាំង ចំនួន ១៦ គ្រឿងរួមមានមេដាយមាស ១៥ គ្រឿង និងមេដាយប្រាក់១គ្រឿងដូចជា កីឡាការិនី ហួន ទិត្យដាលីន ទទួលបានមេដាយមាស ៤ គ្រឿង លើវិញ្ញាសា 50m, 100m Bi-Fins & 50m,100m Surface ។កីឡាការិនី លឹម សុខគន្ធពណ៌ ទទួលបានមេដាយមាស ២ គ្រឿង លើវិញ្ញាសា 50m, 100m Bi-Fins និងកីឡាករ លឹម សុខវារៈស័ក្កិ ទទួលបានមេដាយមាស ៤ គ្រឿង លើវិញ្ញាសា 50m, 100m Bi-Fins & 50m,100m Surface។

ចំណែកកីឡាករ លឹម នរវិទូ ទទួលបានមេដាយមាស ៤ គ្រឿង លើវិញ្ញាសា 50m AP & 50m Bi-Fins & 50m, 100m Surface និងមេដាយប្រាក់ 1គ្រឿង លើវិញ្ញាសា 100m Bi-Fins ។កីឡាករ លឹម សុខវារៈស័ក្កិ, កីឡាករ លឹម នរវិទូ, កីឡាការិនី លឹម សុគន្ធពណ៌ និងកីឡាការិនី ហួន ទិត្យដាលីន ទទួលបានមេដាយមាស១ គ្រឿង លើវិញ្ញាសា 4x50m Mixed SB Relay។

សហព័ន្ធខ្មែរកីឡាហែលទឹកត្រៀម បញ្ជូន គណៈប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីទឹកពាក់ជើងទាចំនួន ៦នាក់ ទៅចូលរួម ក្នុងលើប្រភេទកីឡាហែលទឹកពាក់ជើងទា ទៅចូលរួមការប្រកួត The 2nd International Bunga Raya Children & Junior Finswimming Competition -Leg1 2026 ដែលនឹងប្រព្រឹត្ត នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ នៅទីក្រុង Ipoh រដ្ឋ Perak ប្រទេសម៉ាឡេស៊ី៕

ដោយ៖លី ភីលីព

Most Popular

To Top