ភ្នំពេញ៖ ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៦ – ក្រុមហ៊ុនអាកាសចរណ៍ Vietjet បានប្រកាសដាក់ឱ្យដំណើរការផ្លូវហោះហើរថ្មីរបស់ខ្លួន គឺផ្លូវហោះហើរត្រង់រវាងទីក្រុមហាណូយ និងទីក្រុងប្រាក ជាមួយនឹងតម្លៃសំបុត្រយន្តហោះអេកូមានតម្លៃចាប់ពី ៤០៥ ដុល្លារអាមេរិកឡើងទៅ ដែលនេះគឺជារបត់ដ៏សំខាន់មួយនៃការពង្រីកខ្លួនរបស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet ទៅកាន់ទ្វីបអឺរ៉ុប។ ផ្លូវហោះហើរថ្មីនេះ គ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ ដែលដំណើរការដោយយន្តហោះ Airbus A330 ឆ្លងកាត់ទីក្រុងអាល់ម៉ាទី (Almaty) ក្នុងប្រទេសកាហ្សាក់ស្ថាន ជាមួយនឹងជើងហោះហើរដំបូងទៅមកពីរជើងក្នុងមួយសប្តាហ៍នៅថ្ងៃអង្គារ និងថ្ងៃសៅរ៍។

ការពង្រីកខ្លួនទូទាំងពិភពលោករបស់ក្រុមហ៊ុន Vietjet បើកឱកាសធ្វើដំណើរកាន់តែច្រើនពីប្រទេសកម្ពុជាធ្វើដំណើរទៅកាន់អាស៊ីកណ្តាល និងអឺរ៉ុប។ អ្នកធ្វើដំណើរពីប្រទេសកម្ពុជាអាចធ្វើដំណើរលើផ្លូវហោះហើរថ្មីរវាងទីក្រុងហាណូយ និងទីក្រុងប្រាក តាមរយៈជើងហោះហើរត្រង់របស់ក្រុមហ៊ុន Vietjet រវាងសៀមរាប និងហាណូយ។ ជាមួយនឹងបណ្តាញហោះហើរដែលកំពុងរីកចម្រើនរបស់ក្រុមហ៊ុនអាកាសចរណ៍នេះ អ្នកដំណើរក៏អាចរីករាយជាមួយផ្លូវហោះហើរអន្តរជាតិចំនួន ១៨៦ ទៅកាន់ប្រទេស និងដែនដីជាង ២០ នៅទូទាំងអាស៊ីប៉ាស៊ីហ្វិកផងដែរ។
ក្រុមហ៊ុន Vietjet កំពុងផ្តល់ជូនតម្លៃសំបុត្រពិសេសចាប់ពី ៤០៥ ដុល្លារអាមេរិក សម្រាប់ការធ្វើដំណើរមួយជើង (តម្លៃរួមទាំងពន្ធ និងថ្លៃសេវាផ្សេងៗ) សម្រាប់ជើងហោះហើរពីរវាងទីក្រុងហាណូយ និងទីក្រុងប្រាក ដែលលោកអ្នកអាចកក់សំបុត្របានតាមរយៈគេហទំព័រ www.vietjetair.com កម្មវិធីទូរស័ព្ទ Vietjet Air និងការិយាល័យលក់សំបុត្រផ្លូវការ និងភ្នាក់ងារលក់សំបុត្ររបស់ Vietjet នៅទូទាំងពិភពលោក។ លើសពីនេះ អ្នកដំណើរអាចជ្រើសរើសសំបុត្រថ្នាក់ Business និង SkyBoss – Wings for Leaders ដែលរាល់ដំណើរកម្សាន្តត្រូវបានផ្តល់សេវាកម្មយ៉ាងយកចិត្តទុកដាក់ ម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់ និងបទពិសោធន៍ធ្វើដំណើរបែបស៊ីវីល័យ។

លោក Nguyen Thanh Son នាយកប្រតិបត្តិក្រុមហ៊ុន Vietjet បានចែករំលែកថា៖ «នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន Vietjet ដើម្បីក្លាយជាក្រុមហ៊ុនអាកាសចរណ៍សកល។ ជាមួយនឹងកងនាវាអាកាសចរជំនាន់ថ្មី បច្ចេកវិទ្យាទំនើប និងបណ្តាញហោះហើរដែលកំពុងពង្រីកឥតឈប់ឈរ ក្រុមហ៊ុន Vietjet នឹងដំណើរការផ្លូវហោះហើរជាច្រើនទៀតទៅកាន់ទ្វីបអឺរ៉ុប ដែលអាចឱ្យអ្នកដំណើរភ្ជាប់ទំនាក់ទំនងរវាងទ្វីបអឺរ៉ុប និងអាស៊ីប៉ាស៊ីហ្វិកបានយ៉ាងងាយស្រួល រួមទាំងគោលដៅនានាទូទាំងប្រទេសវៀតណាម និងថៃ។ តាមរយៈក្រុមហ៊ុន Vietjet ឥឡូវនេះទ្វីបអឺរ៉ុបកាន់តែខិតជិតជាងពេលណាៗទាំងអស់។ យើងកំពុងផ្តល់ជូននូវតម្លៃសំបុត្រយន្តហោះដែលមានតម្លៃសមរម្យជាងពេលណាៗទាំងអស់ រួមជាមួយនឹងសេវាកម្មដែលមានគុណភាពខ្ពស់ និងលំដាប់ពិភពលោក ដែលជំរុញយ៉ាងខ្លាំងដល់តម្រូវការធ្វើដំណើរទៅលេងសាច់ញាតិឬក្រុមគ្រួសារ និងការផ្លាស់ប្តូរសេដ្ឋកិច្ច និងវប្បធម៌រវាងតំបន់ទាំងពីរ»។

លោក Jiří Pos នាយកប្រតិបត្តិនៃអាកាសយានដ្ឋានប្រាក បានមានប្រសាសន៍ថា៖ «ប្រទេសវៀតណាម គឺជាទីផ្សារសំខាន់បំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បើសំដៅលើចំនួនអ្នកដំណើរ។ នៅឆ្នាំ ២០២៥ អ្នកធ្វើដំណើរជាង ៧៥.០០០ នាក់បានធ្វើដំណើរទៅមករវាងទិសដៅទាំងពីរ គឺរវាងទីក្រុងប្រាក និងហាណូយ។ ការតភ្ជាប់ផ្លូវហោះហើរថ្មីនេះ នឹងធ្វើឱ្យអ្នកធ្វើដំណើរកាន់តែងាយស្រួលសម្រាប់សហគមន៍វៀតណាមនៅសាធារណរដ្ឋឆែក និងក្រុមគ្រួសាររបស់ពួកគេ។ ក្នុងពេលជាមួយគ្នានេះ យើងរំពឹងថានឹងមានកំណើនវិស័យទេសចរណ៍ និងភាពងាយស្រួល ដែលជំរុញដល់តម្រូវការធ្វើដំណើរកាន់តែច្រើនរបស់ប្រទេសវៀតណាមសម្រាប់អ្នកធ្វើដំណើរឆែក។ ចំណុចសំខាន់មួយទៀតនោះគឺ ការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងសាធារណរដ្ឋឆែក និងវៀតណាម។ ប្រទេសវៀតណាមក៏តំណាងឱ្យច្រកទ្វារដ៏សំខាន់មួយតភ្ចាប់ទៅកាន់អាស៊ីអាគ្នេយ៍ផងដែរ ហើយយើងរំពឹងថាផ្លូវនេះក៏នឹងត្រូវបានប្រើប្រាស់សម្រាប់ការដឹកជញ្ជូនទំនិញផងដែរ»។
លោក František Reismüller នាយកប្រតិបត្តិក្រុមហ៊ុន CzechTourism បានមានប្រសាសន៍ថា៖ «ការតភ្ជាប់ផ្លូវអាកាសរវាងទីក្រុងប្រាក និងទីក្រុងហាណូយ គឺមានសារៈសំខាន់ណាស់សម្រាប់វិស័យទេសចរណ៍របស់សាធារណរដ្ឋឆែក។ ប្រទេសវៀតណាម គឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានសក្តានុពលដ៏អស្ចារ្យ មិនត្រឹមតែក្នុងសិទ្ធិរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាចំណុចឆ្លងកាត់សម្រាប់ប្រទេសអាស៊ីអាគ្នេយ៍ដទៃទៀតផងដែរ។ ភាពងាយស្រួលនេះ នឹងជំរុញដល់ការសម្រេចចិត្តរបស់អ្នកធ្វើដំណើរបានកាន់តែច្រើន សម្រាប់ការធ្វើដំណើរនានារបស់ពួកគេ។ ដូច្នេះ ផ្លូវថ្មីនេះនឹងជួយសម្រួលយ៉ាងសំខាន់ ដល់ការធ្វើដំណើរទៅកាន់សាធារណរដ្ឋឆែក ដែលនឹងគាំទ្រដល់តម្រូវការធ្វើដំណើរពីអាស៊ីអាគ្នេយ៍ និងបើកឱកាសបន្ថែមទៀតសម្រាប់ការអភិវឌ្ឍទំនាក់ទំនងទេសចរណ៍ និងពាណិជ្ជកម្ម»។

ទីក្រុងប្រាកត្រូវបានគេស្គាល់ថាជា «ទីក្រុងមាស» ឬ «ទីក្រុងនៃរូបចម្លាក់មួយរយ» ដែលល្បីល្បាញដោយសារប្រវត្តិសាស្ត្រស្ថាបត្យកម្មហ្គោធិក និងបារ៉ុករបស់ខ្លួន។ ទីក្រុងហាណូយគឺជាច្រកទ្វារវប្បធម៌ដ៏រស់រវើកមួយទៅកាន់ប្រទេសវៀតណាម ដែលមានបេតិកភណ្ឌចម្រុះដែលមានអាយុកាលរាប់សតវត្សដែលភ្ជាប់អ្នកធ្វើដំណើរអន្តរជាតិទៅកាន់ទីតាំងប្រវត្តិសាស្ត្រដ៏ល្បីល្បាញ អច្ឆរិយៈធម្មជាតិ ឆ្នេរខ្សាច់ដ៏ស្រស់ស្អាត និងម្ហូបអាហារឆ្ងុយឆ្ងាញ់ដ៏ល្បីល្បាញលើពិភពលោក ដែលនឹងត្រូវបានផ្តល់ជូននៅគ្រប់គោលដៅទេសចរណ៍នានាទូទាំងប្រទេស។ ទីក្រុងអាល់ម៉ាទី (កាហ្សាក់ស្ថាន) មានភាពល្បីល្បាញ ថាជាទីក្រុងដែលមានទេសភាពធម្មជាតិដ៏ស្រស់ស្អាតបំផុត ជាក់ស្តែងជើងភ្នំ Trans-Ili Alatau។ ផ្លូវហោះហើរថ្មីនេះ ត្រូវបានរំពឹងថានឹងផ្តល់ជូនអ្នកដំណើរនូវបទពិសោធន៍ចម្រុះពេញមួយដំណើរកម្សាន្តរបស់លោកអ្នក។
