ព្រឹត្តិការណ៍

វង្វេងផ្លូវ ក្នុងព្រៃប្រទេស អូស្ត្រាលី អស់៥ថ្ងៃ ទើបត្រូវបាន រកឃើញវិញ

បរទេស៖ទូរទស្សន៍ BBC នៅថ្ងៃអង្គារទី២៨ខែកុម្ភៈនេះបានសរសេរថាក្រុមប៉ូលីសនៃទីក្រុង Queenland របស់ប្រទេសអូស្ត្រាលីទើបតែបានធ្វើការប្រកាសនិងបង្ហាញ ពីវិដេអូគួរឲ្យភ្ញាក់ផ្អើលមួយអំពីការរកឃើញស្ត្រីម្នាក់ ដែលត្រូវបានគេដឹងថាបានបាត់ខ្លួនអសរយៈពេល ៥ថ្ងៃមកហើយនៅក្នុងព្រៃនៃទីក្រុងនេះ។

នាងYang Chenត្រូវបានគេស្គាល់ថា ជានិស្សិតជនជាតិចិនដែលកំពុងបន្តការ សិក្សានៅក្នុងប្រទេសអូស្ត្រាលី។កាលពី៥ថ្ងៃមុននាងនិងក្រុមមិត្តភ័ក្ត្របានាំគ្នាដើរលេង នៅក្នុងព្រៃនៃជ្រលងភ្នំ Tallebudgera ដែលក្រោយមកពួកគេបានបែកខ្ញែកពីគ្នាហើយមានតែនាងម្នាក់ឯង ប៉ុណ្ណោះដែលបានបាត់ខ្លួននេះបើយោងតាម ការរាយការណ៍របស់មិត្តភ័ក្ត្រទៅកាន់ក្រុមប៉ូលីស។ ប្រតិបត្តិការស្វែងរកដែលរួមមានទាំងប៉ូលីសក្រុមអ្នក មុជទឹកក្រុមពលរដ្ឋក្នុងស្រុកផងទាំងភ្លៀងទាំងក្តៅ នៅក្នុងព្រៃត្រូវបានបន្តធ្វើឡើងអស់រយៈពេល៥ថ្ងៃ។

រហូតមកដល់ថ្ងៃចន្ទម្សិលមិញ គ្រប់៥ថ្ងៃទើបគេអាចរកនាងChenមកវិញបាន។ នាងនិយាយថាសុខភាពនិងអារម្មណ៍របស់នាងនៅប្រក្រតី ទាំងអស់ដោយសារតែនាងបានជ្រើសយកវិធី សំងំខ្លួននៅក្នុងរូងភ្នំនឹងផឹកទឹកស្អាតដែលមានប្រភព ពីទឹកធ្លាកនៅក្បែរកន្លែងនាងពួនសំងំ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top