ក្រុមជម្រើសជាតិក្រូអាស៊ី បានវាយបកយកឈ្នះក្រុមហ្គាណាដោយលទ្ធផល ២ ទល់នឹង ១ នៅក្នុងការប្រកួតដ៏ស្វិតស្វាញចុងក្រោយនៃពូល L ដែលធ្វើឱ្យក្រុមទាំងពីរចាប់ដៃគ្នាឡើងទៅកាន់វគ្គ ៣២ ក្រុមចុងក្រោយ។

គ្រាប់បាល់ដំបូងរបស់ខ្សែបម្រើវ័យក្មេង Petar Sučić បានស៊ុតបើកឆាកឱ្យក្រូអាតយ៉ាងស្អាតពីចម្ងាយ នៅនាទីទី ៣១ មុនពេលបញ្ចប់វគ្គទីមួយ។
ការវាយបករបស់ហ្គាណា នៅវគ្គទីពីរ ហ្គាណាបានដាក់សម្ពាធយ៉ាងខ្លាំង និងរកបានគ្រាប់បាល់តាមស្មើវិញនៅនាទីទី ៧៣ ដោយកីឡាករ Derrick Luckassen បន្ទាប់ពីមានការពិនិត្យយ៉ាងហ្មត់ចត់ពី VAR។

កីឡាករចាស់វស្សា Luka Modrić ក្នុងវ័យ ៤០ ឆ្នាំ បានបង្កើតកំណត់ត្រាជាកីឡាករវ័យចំណាស់ជាងគេដែលបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុត Assist នៅ World Cup ដោយបានទាត់ជ្រុងឱ្យ Nikola Vlašić តែតបញ្ចូលទីគ្រាប់ជ័យជម្នះនៅនាទីទី ៨៣។
លទ្ធផលក្នុងពូល អង់គ្លេសឈរលេខ ១ ក្រូអាតបញ្ចប់ទៅក្នុងចំណាត់ថ្នាក់លេខ ២ និងហ្គាណាឈរលេខ ៣ ឡើងទៅក្នុងនាមជាក្រុមលេខ៣ ល្អបំផុត។


