ការប្រកួតដ៏ស្វិតស្វាញក្នុងពូល K នៅកីឡដ្ឋាន Hard Rock ក្រុង Miami បានបញ្ចប់ទៅដោយលទ្ធផល ០ ទល់នឹង ០។
ការប្រកួតរបស់ ក្រុមទាំងពីរមានឱកាសរកគ្រាប់បាល់រៀងៗខ្លួន ដោយអ្នកចាំទី Camilo Vargas របស់កូឡុំប៊ី បានសង្គ្រោះបាល់ពីការស៊ុតរបស់ Bruno Fernandes យ៉ាងល្អ។

នៅចុងវគ្គទីពីរ ខ្សែការពារ Davinson Sanchez របស់កូឡុំប៊ី តែតបញ្ចូលទីបានសម្រេច ប៉ុន្តែត្រូវបានអាជ្ញាកណ្តាលបដិសេធវិញដោយសារតែ Offside។

លទ្ធផលស្មើនេះបានធ្វើឱ្យ កូឡុំប៊ី គ្រងតំណែងលេខ ១ ក្នុងពូល K មាន ៧ ពិន្ទុ ចំណែកឯ ព័រទុយហ្គាល់ ឈរនៅលេខ ២ មាន ៥ ពិន្ទុ។
វគ្គបន្តក្រុមទាំងពីរបានកក់កៅអីឡើងទៅវគ្គ ៣២ ក្រុមចុងក្រោយដូចគ្នា ដោយព័រទុយហ្គាល់ត្រូវទៅជួប ក្រូអាត ចំណែកឯ កូឡុំប៊ី ត្រូវជួប ហ្គាណា។
