ក្រុមជម្រើសជាតិ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានបង្កើតការវាយបកយ៉ាងរំភើបចិត្តនៅវគ្គទីពីរ ដោយបានយកឈ្នះ អ៊ូសបេគីស្ថាន ក្នុងលទ្ធផល ៣ ទល់នឹង ១ ក្នុងការប្រកួតចុងក្រោយនៃវគ្គចែកពូល K នៅកីឡដ្ឋាន Atlanta Stadium។
ខ្សែប្រយុទ្ធ Eldor Shomurodov បានធ្វើឱ្យអ៊ូសបេគីស្ថាននាំមុខមុននៅនាទីទី ១០ តាមរយៈការស៊ុតបាល់បង្ហើរយ៉ាងស្រស់ស្អាត។

DR Congo ស្ទើរតែរកគ្រាប់បាល់ស្មើបានទៅហើយ ប៉ុន្តែត្រូវបានបដិសេធដោយ VAR ពីបទបង្កកំហុស។ ការវាយបកនៅវគ្គទីពីរ DR Congo បានដាក់សម្ពាធយ៉ាងខ្លាំង រហូតរកបាន ៣ គ្រាប់មកវិញ ដោយខ្សែប្រយុទ្ធ Yoane Wissa ស៊ុតបាល់ប៉េណាល់ទីស្មើនៅនាទី ៦៨ រួច Fiston Mayele បន្ថែមគ្រាប់ទីពីរនៅនាទី ៧៨ និង Wissa ដដែលទៅស៊ុតបិទការប្រកួតនៅនាទី ៩០+១។
ជ័យជម្នះនេះបានជួយឱ្យ DR Congo ឡើងទៅវគ្គ ៣២ ក្រុម និងបន្តទៅវគ្គ ១៦ក្រុម ជាលើកដំបូង បន្ទាប់ពីខកខានអស់រយៈពេល ៥២ ឆ្នាំ ហើយពួកគេត្រូវត្រៀមខ្លួនជួបជាមួយក្រុមខ្លាំង អង់គ្លេស នៅវគ្គបន្ទាប់។ ចំណែកឯ អ៊ូសបេគីស្ថាន ត្រូវធ្លាក់ចេញពីព្រឹត្តិការណ៍នេះ។
