កីឡា

បេសកកម្មអាចទៅរួចទេ សំរាប់ព័រទុយហ្គាល់ ក្នុងផ្លូវឆ្ពោះទៅវគ្គផ្តាច់ព្រ័ត្រ បាលទាត់ពិភពលោក 2026 ខណៈជួបសុទ្ធតែក្រុមជើងខ្លាំង

បន្ទាប់ពីបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ២ ក្នុងពូល K ក្រុមជម្រើសជាតិព័រទុយហ្គាល់ ត្រូវប្រឈមមុខ ដ៏តានតឹង និងលំបាកបំផុតជាមួយក្រុមខ្លាំង នៅក្នុងព្រឹត្តិការណ៍ World Cup 2026 នេះ។

​ប្រសិនបើចង់ឈានជើងទៅដល់វគ្គផ្តាច់ព្រ័ត្រ ព័រទុយហ្គាល់ត្រូវឆ្លងកាត់ភារកិច្ចធំៗដូចជា ​វគ្គ ៣២  ប្រឈមមុខនឹងក្រុមជើងខ្លាំងអឺរ៉ុប ក្រូអាត 🇭🇷 ដែលជាឧបសគ្គដំបូងបង្អស់។

​វគ្គ ១៦ក្រុម ប្រសិនបើឈ្នះ ពួកគេទំនងជាត្រូវឡើងទៅបុកជាមួយអតីតជើងឯកពិភពលោក អេស្ប៉ាញ 🇪🇸។

​វគ្គ ៨ ក្រុមចុងក្រោយ Quarterfinal ត្រូវរង់ចាំជួបអ្នកឈ្នះរវាង បែលហ្ស៊ិក 🇧🇪 ឬម្ចាស់ផ្ទះ អាមេរិក 🇺🇸។

​វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ  Semifinal ឧបសគ្គចុងក្រោយមុនទៅដល់ការប្រកួតកាត់សេចក្តី គឺត្រូវតទល់នឹងមាន់គក បារាំង 🇫🇷។

​នេះជាផ្លូវដើរដ៏ “មហាវេទនា” និងជាការសាកល្បងសមត្ថភាពដ៏ធំធេងសម្រាប់ក្រុមព័រទុយហ្គាល់ ក្នុងការជួយជ្រោមជ្រែងក្តីស្រមៃពានរង្វាន់ពិភពលោកចុងក្រោយរបស់ Cristiano Ronaldo។

Most Popular

To Top