ភ្នំពេញ៖នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ នេះ សិក្ខកាមដែលសិក្សាវគ្គបណ្តុះបណ្តាល “គ្រូបង្វឹកកីឡាកាយវប្បកម្ម ជំនាន់ទី៤” ត្រូវតែប្រឡងធ្វើតេស្តិ៍បញ្ចប់វគ្គសិក្សា បន្ទាប់ពីសិក្ខកាមទំាងនោះបានសិក្សាវគ្គចាប់តាំងពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ដើម្បីទទួលលិខិតបញ្ជាក់សិក្សាចេញដោយសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា នៅទីស្នាក់ការសហព័ន្ធ៖ ក្លិប រ៉ាវី អេមី ជីម លើផ្សារទំនើបជីបម៉ុង សំណង់១២ ផ្លូវ២៦៥ សង្កាត់បឹងកក់២ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ។

វគ្គបណ្តុះបណ្តាលគ្រូកីឡាកាយ វប្បកម្មជំនាន់ទី៤ នាពេលនេះមានសិក្ខាកាមចំនួន ៣០ នាក់នៅរាជធានីភ្នំពេញ និងបណ្តាលខេត្តមួយចំនួន។វគ្គនេះ ពិតជាមានសារសំខាន់ ក្នុងការពង្រឹង និងពង្រីកនូវធនធានមនុស្ស ដើម្បីអភិវឌ្ឍន៍វិស័យកីឡា កាយវប្បកម្មនៅព្រះរាជាណាចក្រកម្ពុជា ឲ្យទទួលបាននូវលទ្ធផលល្អក្នុងការប្រកួតថ្នាក់ជាតិ ក៏ដូចលើឆាកអន្តរជាតិ រៀបចំដោយសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជាផ្ទាល់។


ការសិក្សាលើកនេះ សម្រាប់សហព័ន្ធជាលើកទី៤ ដូច្នេះសិក្ខាកាមនឹងយល់ កាន់តែច្បាស់បន្ថែមទៀត ដើម្បីឲ្យពួកគាត់ជៀសវាងការប្រើប្រាស់ សារធាតុ ត្រូវហាមឃាត់ ពីព្រោះប្រភេទ កាយវប្បកម្មធ្លាប់ជួបផល ពិបាកជាច្រើននៃសារធាតុនេះ។ លោកស្រីសង្ឃឹមថា ក្រោយពីបានសិក្សាលើកនេះទំាងគ្រូបង្វឹក និងកីឡាករ-កីឡាការិនីកាយវប្បកម្មអាចជៀស ផុសពីសារធាតុទំាងនេះ និងយកចំណេះដឹងទំាងនេះ ទៅផ្សព្វផ្សាយដល់ក្លឹប កីឡាកីឡាកាយវប្បកម្ម ជាក់ជាមិនខាន់ឡើយ ៕
ដោយ៖លី ភីលីព
