ភ្នំពេញ៖លោក អ៊ុក ចន្ថា អនុប្រធានមន្ទីរអប់រំ យុវជន និងកឡារាជធានីភ្នំពេញ តំណាងឲ្យ លោក ហែមស៊ីណារ៉េត ជាប្រធានមន្ទីរអប់រំ យុវជន និងកឡារាជធានីភ្នំពេញនាថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបិទពិធីបិទការប្រកួតកីឡាមហាជន ជើងឯករាជធានីភ្នំពេញ ឆ្នាំ២០២៦ នៅទីលានបាល់ទាត់ក្នុងវិទ្យាល័យ ជាស៊ីម បឹងកេងកង រាជធានីភ្នំពេញ ។

លោក អ៊ុក ចន្ថា បានមានប្រសាសន៍ថា គណៈប្រតិភូដឹកនាំក្រុមកីឡា ដែលបានខិតខំបង្កើតក្រុម ដើម្បីចូលរួមប្រកួតជើងឯកនាពេលនេះ ដែលជាកាយវិការ និងការចូលរួមដោយស្មោះក្នុងការកសាង និងអភិវឌ្ឍវិស័យកីឡានៅរាជធានីភ្នំពេញ និងជំរុញដល់ យុវជនមហាជនឲ្យចូលរួមហាត់ និងលេងកីឡាទៅតាមប្រភេទដែលពួកគេចូលចិត្ត និងចូលរួមកាត់បន្ថោយនូវអំពើឧបាយមុខមាននៅក្នុងសង្គម។ មួយវិញទៀត ការហាត់ និងលេងកីឡា ជាកត្តាចាំបាចដែលនាំមកនូវការស្គាល់ យល់គ្នា និងស្រលាញ់ចូលចិត្តគ្នាទៅវិញទៅមក ធ្វើឲ្យសង្គមជាតិយើង មានការឯកភាព និងសាមគ្គីភាព ដ៏រឹងមាំក្នុងការកសាង និងការពារជាតិយើង។

លោកបានបន្តថា ហើយដើម្បីចូលរួមអភិវឌ្ឍវិស័យកីឡា ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋា ភិបាល ដែលកំពុងឈានឆ្ពោះទៅរកកម្រិតមួយឲ្យស្របនិងការវិវត្តន៍ និងការរីកចម្រើនរបស់ប្រទេសជាតិ និងសូមថ្លែងអំណរគុណដល់គណ:កម្មការ គ្រប់ផ្នែក ដូចជា គណៈកម្មការបច្ចេកទេស ទីលាន សន្តិសុខសណ្តាប់ធ្នាប់ សង្គ្រោះ ដែលបានខិតខំអស់ទាំងកំលាំងកាយចិត្ត ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ឱ្យទទួលបានលទ្ធផលនាពេល នេះ។

តាមរបាយការណ៍របស់គណ:កម្មការរៀបចំការប្រកួត ក្រុមដែលបានចូលរួមនាពេលនេះ បានខិតខំទៅ តាមសមត្ថភាពដែលខ្លួនបានហ្វឹកហាត់ ហើយបានយកចិត្តទុកដាក់គោរពបទបញ្ជាបច្ចេកទេសនៃប្រភេទកីឡានិ មួយៗ ក្នុងការដណ្តើមយកជ័យលាភីនាពេលនេះ ដើម្បីសម្រេចផែនការរបស់ខ្លួនដែលបានកំណត់មក។

ជាមួយគ្នានេះដែរដើម្បីលើកកម្ពស់ ប្រសិទ្ធភាពការងារឆ្លើយតបតាមបរិបទរីកចម្រើនរបស់សង្គមជាតិ យើង ត្រូវបង្កើនសកម្មភាពឲ្យបានខ្លាំងក្លាថែមទៀតដើម្បីពិនិត្យនិងកែលម្អលើគ្រប់ទិដ្ឋភាពពិសេសការងារដឹកនាំ គ្រប់គ្រងតាមវិស័យ ដោយផ្សារភ្ជាប់ជាមួយភាពយុត្តិធម៌ និង សមធម៌ខាងស្មារតី ក្នុងគោលបំណងលើកកម្ពស់ ប្រសិទ្ធភាពការងារ ស្របតាមគោលនយោបាយអភិវឌ្ឍ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។

លោកអនុប្រធានបន្ថែមថា ដោយ ផ្អែកលើការអភិវឌ្ឍន៍នេះ មន្ទីរអប់រំកំពុងដំណើរការតាមផែនការយុទ្ធសាស្ត្រកំណែរទម្រងរបស់ក្រសួង អប់រំយុវជននិងកីឡា ដោយលែកការងារអប់រំកាយនិងកីឡាកំពុងជំរុញការអនុវត្តកាលវិភាគនៅតាម គ្រឹះស្ថានសាធារណៈឯកជន និងកែសម្រួលមេរៀនឲ្យស្របទៅនិងស្តងដាក្នុងតំបន់ ក៏ដូចជាពិភពលោកផងដែរ៕



