កីឡា

គណៈកម្មាធិការ អូឡាំពិកអន្តរជាតិ (IOC) លុបចោលការព្យួរ របស់គណៈកម្មាធិការអូឡាំពិក រុស្ស៊ីជាផ្លូវការ

ស្វីស៖យោងតាមការ ចេញផ្សាយពីគេហទំព័រ RTបានប្រាប់ឲ្យដឹងថា គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានលុបចោលការព្យួរ គណៈកម្មាធិការអូឡាំពិករុស្ស៊ី (ROC) ជាបណ្ដោះអាសន្ន ដោយបើកផ្លូវឲ្យអត្តពលិក របស់ប្រទេសវិលត្រឡប់មកប្រកួតប្រជែងអន្តរជាតិវិញ ។

ការសម្រេចចិត្តនេះកើតឡើង ជិតបីឆ្នាំបន្ទាប់ពី ROC ត្រូវបានផ្អាករហូតដល់មានការជូនដំណឹងបន្ថែម ចំពោះការនាំយកអង្គការកីឡា មកពីតំបន់អ៊ុយក្រែនចំនួនបួនពីមុនដែលបានបោះឆ្នោតយ៉ាងច្រើនលើសលប់ឲ្យចូលរួមជាមួយរុស្ស៊ីកាលពីមួយឆ្នាំមុន។

សេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ IOC បាននិយាយថាខ្លួនបានលុបចោល ការព្យួរនេះបន្ទាប់ពីរកឃើញថា ROC លែងរាប់បញ្ចូលជាសមាជិករបស់ខ្លួន នូវអង្គការកីឡាក្នុងតំបន់ណាមួយនៅក្នុងទឹកដីដែលស្ថិតនៅក្រោមយុត្តាធិការរបស់គណៈកម្មាធិការអូឡាំពិកជាតិ (NOC) នៃប្រទេសអ៊ុយក្រែន” ហើយបានបញ្ជាក់ថាខ្លួននឹងមិនធ្វើសកម្មភាពណាមួយនៅទីនោះទេ។ ស្ថាប័នអូឡាំពិកបាននិយាយថាខ្លួននឹងបន្តតាមដានស្ថានភាព។

IOC ក៏បានដកអនុសាសន៍របស់ខ្លួនលើការ ចូលរួមរបស់អត្តពលិករុស្ស៊ីក្នុងការប្រកួតអន្តរជាតិ ។ អត្តពលិកដែលវិលត្រឡប់មកប្រកួតប្រជែង នឹងនៅតែត្រូវបានតម្រូវឲ្យបំពេញតាមច្បាប់ប្រឆាំងការប្រើប្រាស់សារធាតុហាមឃាត់ក្នុងកីឡា។

IOC បាននិយាយថា ខ្លួននឹងមិនរៀបចំព្រឹត្តិការណ៍ផ្ទាល់ខ្លួនក្នុងប្រទេសរុស្ស៊ី ឬអញ្ជើញមន្ត្រីរដ្ឋាភិបាលរុស្ស៊ីទេ។ ខ្លួនបានបន្ថែមថា ការសម្រេចចិត្តលើការប្រើប្រាស់ទង់ជាតិរុស្ស៊ី ភ្លេងជាតិ និងនិមិត្តសញ្ញាជាតិផ្សេងទៀតនៅព្រឹត្តិការណ៍អូឡាំពិក Los Angeles 2028 នឹងត្រូវធ្វើឡើងនៅពេលវេលាសមស្រប។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានស្វាគមន៍ការសម្រេចចិត្តនេះ ដោយសរសេរនៅលើ Telegram ថា សុភវិនិច្ឆ័យបានឈ្នះហើយ! កីឡាសកលនឹងបន្ត។ វានឹងបន្តជាមួយរុស្ស៊ី។

ទីក្រុងមូស្គូបានពិពណ៌នាអំពីការផ្អាក ROC ឆ្នាំ ២០២៣ របស់ IOC ថា ជាហេតុផលនយោបាយ និងជាឧទាហរណ៍នៃ ការបែងចែកដោយចេតនា ដែលរំលោភលើគោលការណ៍នៃចលនាអូឡាំពិក។

មន្ត្រីរុស្ស៊ី បានចោទប្រកាន់ម្តងហើយម្តងទៀតនូវប្រទេស លោកខាងលិចពីបទធ្វើនយោបាយលើកីឡា និងដាក់សម្ពាធ លើសហព័ន្ធអន្តរជាតិឲ្យដកអត្តពលិករុស្ស៊ី ចេញ ដោយអះអាងថា អ្នកប្រកួតប្រជែង គួរតែត្រូវបានវិនិច្ឆ័យតែលើគុណសម្បត្តិ កីឡារបស់ពួកគេប៉ុណ្ណោះ៕

Most Popular

To Top