ព័ត៌មានអន្តរជាតិ

នាង Tzuyu សមាជិកក្រុម TWICE ឆ្លើយបតចំពោះពាក្យចចាមអារ៉ាមអំពីការវះកាត់កែសម្ផស្សរបស់នាង

កូរ៉េខាងត្បូង៖យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា ថ្មីៗនេះ វីដេអូឃ្លីបមួយរបស់ក្រុមតារាចម្រៀងនារីកូរ៉េខាងត្បូង TWICE បានរីករាលដាលពាសល្បីលើប្រព័ន្ធអ៊ីនធើណេត ដោយទទួលបានការមើលជាង ២ លាននាក់ បន្ទាប់ពីសមាជិក នាង Tzuyu បានឆ្លើយតបដោយផ្ទាល់ទៅនឹងពាក្យចចាមអារ៉ាមអំពីការវះកាត់កែសម្ផស្ស។

ការឆ្លើយតបរបស់នាងបានបិទបាំងពាក្យចចាមអារ៉ាម និងការចោទប្រកាន់ទាំងអស់ទាក់ទងនឹងរូបរាងរបស់នាង។

Jeongyeon៖ អ្វីដែលអយុត្តិធម៌នោះគឺថា ចាប់តាំងពីការចាប់ផ្តើមនៃការបង្ហាញខ្លួនលើកដំបូងរបស់យើង នាង Tzuyu គឺស្រស់ស្អាតខ្លាំងណាស់ ដែលមនុស្សជាច្រើនគិតថានាងបានវះកាត់កែសម្ផស្សច្រើន។ ប៉ុន្តែនាងមិនបានធ្វើអ្វីទេ!

Tzuyu៖ ខ្ញុំបានវះកាត់កែសម្ផស្សនៅក្នុងផ្ទៃម្តាយរបស់ខ្ញុំ។ 

អ្នកលេងអ៊ីនធើណេតយល់ស្របថា ពួកគេទាំងអស់សុទ្ធតែជាសម្រស់ធម្មជាតិ៕

Most Popular

To Top