កីឡា

សហព័ន្ធកីឡាឡើងភ្នំកម្ពុជាបញ្ជូនប្រតិភូអត្តពលិក៤ នាក់ចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាឡើងភ្នំយុវជនជ្រើសរើសជើងឯកពិភពលោក ឆ្នាំ២០២៦ នៅប្រទេសអ៊ីតាលី

ខេត្តកណ្តាល៖សហព័ន្ធកីឡាឡើងភ្នំកម្ពុជានាថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៦ បានបញ្ជូនប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនី ឡើងភ្នំចំនួន ៤ នាក់ ចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាឡើងភ្នំយុវជនជ្រើសរើសជើងឯកពិភពលោក ឆ្នាំ២០២៦ (Wor ld Climbing Youth Championships Arco) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ នៅប្រទេសអ៊ីតាលី ក្រោមការឧបត្ថម្ភទំាងស្រុងពីសំណាក់លោក សាយ សំអាល ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ។

នាថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៦ លោក ឡាំង អូណា ប្រធានសហព័ន្ធកីឡាឡើងភ្នំកម្ពុជាបានជួបសំណេះសំណាល់ជាមួយគ្រូបង្វឹក កីឡាករ-កីឡាការិនី ឡើងភ្នំចំនួន ៤ នាក់ ចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាឡើងយុវជនជ្រើសរើសជើងឯកពិភពលោក ឆ្នាំ២០២៦ (Wor ld Climbing Youth Championships Arco) ក្នុងប្រទេសអ៊ីតាលី នៅអាគារ សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ។ 

លោកបានផ្តាំកីឡាករ-កីឡាការិនី ឲ្យត្រូវតែរក្សាសុខភាពឲ្យបានល្អមុនចេញប្រកួត ពិសេសការទទួលទានអាហារ ត្រូវយកចិត្តទុកដាក់ខ្ពស់ កុំឲ្យប៉ះពាល់ដល់សុខភាព និងបញ្ហាផ្សេងៗ ។ ថ្នាក់ដឹកនាំសហព័ន្ធតែងតែលើកទឹកចិត្តដល់កីឡាករ-កីឡាការិនីរហូត ហើយការលើកទឹកចិត្តនេះ ជាការផ្តល់ថាមពលពីក្រោយសម្រាប់ក្រុម អត្តពលិកដែលចេញដំណើរចូលរួម ការប្រកួតកម្រិតអន្តរជាតិ ។ ប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនី ឡើងភ្នំចំនួន ៤ នាក់ រួមមាន លោក ស៊ឹម រ៉ន ជាប្រធានប្រតិភូ  និងគ្រូបង្វឹក កីឡាការិនី  អឹម វិននាថ កីឡាករ នី ចលនា និងកីឡាករ ស្រី វីរបុត្រ។ 

លោក ស៊ឹម រ៉ន បានប្រសាសន៍ថា ថ្ងៃនេះលោកបានដឹកនាំកីឡាករ-កីឡាការិនី ឡើងភ្នំចំនួន ៤ នាក់ចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាឡើងយុវជនជ្រើសរើសជើងឯកពិភពលោក ឆ្នាំ២០២៦ (Wor ld Climbing Youth Cham pionships Arco) ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ នៅប្រទេសអ៊ីតាលី ដោយកីឡាករ-កីឡាការិនី ឡើងភ្នំចំនួន៤១៩ មកពី ៥១ ប្រទេសក្នុងនោះមានកីឡាការិនី២០៩ នាក់ និងកីឡាករ ២១០នាក់។ ក្រុមកីឡាករ-កីឡាការិនីតែងតែបានត្រៀមខ្លួនរួចរាល់ទាំងការហ្វឹកហាត់មុនការប្រកួតកម្រិតអន្តរជាតិនានា៕

ដោយ៖លី ភីលីព

Most Popular

To Top