លោក Didier Deschamps បានសម្រេចចិត្តដើរចេញពីតំណែងជាអ្នកចាត់ការទូទៅ របស់ក្រុមមាន់គកបារាំងជាផ្លូវការហើយ បន្ទាប់ពីបញ្ចប់យុទ្ធនាការ World Cup 2026 នេះ ។
លោកបានបន្សល់ទុកនូវកេរ្តិ៍ឈ្មោះ និងស្ថិតិដ៏អស្ចារ្យបំផុតមួយក្នុងប្រវត្តិសាស្ត្របាល់ទាត់ជាតិ។ ស្ថិតិការដឹកនាំ និងសមិទ្ធផលជារួម ចំនួនប្រកួតដឹកនាំសរុប ១៨៧ ប្រកួត លទ្ធផលឈ្នះ ១២២ ប្រកួត ស្មើ ៣២ ប្រកួត ចាញ់ ៣៣ ប្រកួត។

ពានរង្វាន់ធំៗ មានពានរង្វាន់បាល់ទាត់ពិភពលោក (FIFA World Cup) ឆ្នាំ ២០១៨ ពានរង្វាន់ UEFA Nations League ឆ្នាំ ២០២១ ជើងឯករង World Cup ឆ្នាំ ២០២២ និងរងជើងឯក Euro ឆ្នាំ ២០១៦។
លោក Didier Deschamps គឺជាបុគ្គលម្នាក់ ក្នុងចំណោមមនុស្សតិចតួចបំផុតក្នុងលោក ដែលបានឈ្នះពានរង្វាន់ World Cup ទាំងក្នុងនាមជាកីឡាករ ឆ្នាំ ១៩៩៨ និងក្នុងនាមជាគ្រូបង្វឹក ឆ្នាំ ២០១៨ ។ ការចាកចេញរបស់លោក គឺជាការបិទបញ្ចប់ទំព័រប្រវត្តិសាស្ត្រ ដ៏ជោគជ័យបំផុតមួយរបស់សហព័ន្ធបាល់ទាត់បារាំង។




