កីឡា

រុស្ស៊ីឈ្នះមេដាយមាស ពិភពលោក នៃការប្រកួតគុនដាវ​ឯកត្តជនបុរស ជាលើកដំបូងរបស់ទីក្រុងមូស្គូ ចាប់តាំងពីឆ្នាំ ២០១៥

ទីក្រុងហុងកុង៖យោងតាមការចេញ ផ្សាយពីគេហទំព័រ RTបានប្រាប់ឲ្យដឹងថា កីឡាករគុនដាវរុស្ស៊ី Pavel Graudyn បានឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍ ការប្រកួតកីឡាគុនដាវជើងឯកពិភពលោកនៅទីក្រុងហុងកុង ដោយទទួលបានមេដាយដំបូង របស់ប្រទេសនេះចាប់តាំងពីអត្តពលិករបស់ខ្លួន បានវិលត្រឡប់មកប្រកួតវិញ ក្រោមទង់ជាតិ និងភ្លេងជាតិរបស់ខ្លួនវិញ។

កីឡាករវ័យ ១៩ ឆ្នាំរូបនេះ បានយកឈ្នះកីឡាករ Do Gyeong-dong របស់កូរ៉េខាងត្បូង លទ្ធផល ១៥:៧ នៅវគ្គផ្តាច់ព្រ័ត្រគុមដាវឯកត្តជន បុរសកាលពីថ្ងៃចន្ទ ដោយបានផ្តួលកីឡាករ បារាំង Sebastien Patrice ដែលមានប្រជាប្រិយភាពខ្លាំង។ ជ័យជម្នះនេះបានសម្គាល់ជើងឯកពិភពលោក លើកដំបូងរបស់រុស្ស៊ីក្នុងវិញ្ញាសានេះចាប់តាំងពីឆ្នាំ ២០១៥។

សហព័ន្ធដាវអន្តរជាតិបានលុបចោលការរឹតបន្តឹងទាំងអស់ លើអត្តពលិករុស្ស៊ី និងបេឡារុសក្នុងខែមិថុនា ដោយអនុញ្ញាតឲ្យពួកគេប្រកួតប្រជែង ជាមួយនិមិត្តសញ្ញាជាតិក្នុងការប្រកួតជើងឯក ដែលដំណើរការចាប់ពីថ្ងៃទី ២២ ខែកក្កដា ដល់ថ្ងៃទី ៣០ ខែកក្កដា។

កីឡាករដាវរុស្ស៊ីពីមុនត្រូវបានអនុញ្ញាត ឲ្យចូលរួមតែក្រោមឋានៈអព្យាក្រឹតប៉ុណ្ណោះ បន្ទាប់ពីត្រូវបានដកចេញពីព្រឹត្តិការណ៍ អន្តរជាតិបន្ទាប់ពីការកើនឡើងនៃជម្លោះអ៊ុយក្រែនក្នុងឆ្នាំ ២០២២៕

Most Popular

To Top