ភ្នំពេញ៖ ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី (Vattanac Brewery) បានប្រកាសដាក់លក់ជាផ្លូវការនូវផលិតផលស្រាបៀរទឹកខ្មៅប្រណិត «ដ្រាហ្គិនណៃត្រូ» (Dragon Nitro) ក្នុងរូបរាងថ្មីជាប្រភេទ កំប៉ុងតូច Slim ២៥០ml ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការទទួលទាននៅគ្រប់ទីកន្លែង។

ដ្រាហ្គិន ណៃត្រូ គឺជាស្រាបៀរដំបូងគេនៅកម្ពុជា ដែលប្រើប្រាស់បច្ចេកវិទ្យារួមបញ្ចូលឧស្ម័ននីត្រូហ្សែន (Nitrogen – N2) ក្នុងការផលិត។
បច្ចេកវិទ្យាថ្មីនេះ បង្កើតបានជាពពុះហ្វូមតូចៗយ៉ាងច្រើន មានកំហាប់ខាប់ និងស្រទន់ដូចគ្រីមកាហ្វេនៅផ្នែកខាងលើ ផ្តល់នូវរសជាតិឈ្ងុយឆ្ងាញ់ និងលក្ខណៈពិសេសខុសប្លែកពីស្រាបៀរទូទៅនៅលើទីផ្សារ។

បច្ចុប្បន្ន អតិថិជនអាចរកទិញ ដ្រាហ្គិន ណៃត្រូ ប្រភេទកំប៉ុង Slim ២៥០ml ថ្មីនេះបាននៅតាមបណ្តាម៉ាត ហាងទំនិញ និងទីផ្សារទូទាំងប្រទេស ដើម្បីសាកល្បងបទពិសោធន៍នៃស្រាបៀរទឹកខ្មៅស្រទន់បែប Premium នេះ៕
