ប៉ារីស៖យោងតាមការចេញ ផ្សាយពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា សហព័ន្ធបាល់ទាត់បារាំង គ្រោងនឹងប្រកាសគ្រូបង្វឹកថ្មីសម្រាប់ក្រុមជម្រើសជាតិបុរសនៅថ្ងៃអង្គារ ដោយលោក Zinedine Zidane ត្រូវបានគេរំពឹងថានឹងជំនួសតំណែងលោក Didier Deschamps។
ប្រធានសហព័ន្ធលោក Philippe Diallo ត្រូវបានគេគ្រោង នឹងធ្វើការប្រកាសនៅម៉ោង ១១ ព្រឹកម៉ោងក្នុងស្រុកនៅទីក្រុងប៉ារីស ។
លោក Zidane អាយុ ៥៤ ឆ្នាំរូបនេះបានជួយក្រុម Les Bleus ឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកក្នុងឆ្នាំ ១៩៩៨ និងជើងឯកអឺរ៉ុបពីរឆ្នាំក្រោយមកនៅក្នុងក្រុមដែលមានលោក Deschamps ជាប្រធានក្រុម។ លោក Zidane បានឈ្នះពានរង្វាន់ Ballon d’Or ដ៏គួរឱ្យចង់បានក្នុងឆ្នាំ ១៩៩៨។
លោក Zidane បានឈ្នះពានរង្វាន់ Champions League ៣លើកជាប់ៗគ្នាក្នុងនាមជាគ្រូបង្វឹកក្រុម Real Madrid ពីឆ្នាំ ២០១៦-១៨ ប៉ុន្តែមិនបានដឹកនាំកន្លែងណាទេចាប់តាំងពីចាកចេញពីក្រុមយក្សអេស្ប៉ាញនាឆ្នាំ ២០២១ បន្ទាប់ពីអាណត្តិទី២របស់លោក។
លោក Deschamps បានកាន់តំណែង អស់រយៈពេល ១៤ ឆ្នាំ ហើយបានដឹកនាំក្រុម Les Bleus ទៅកាន់ពានរង្វាន់បាល់ ទាត់ពិភពលោកក្នុងឆ្នាំ ២០១៨ ។ លោកបានលាលែងពីតំណែង បន្ទាប់ពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោកថ្មីៗនេះ ដែលបារាំងបានចាញ់អេស្ប៉ាញ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕
