កីឡា

ក្រុមអត្តពលិកកាយសម្ព័ន្ធកម្ពុជា ឈ្នះមេដាយប្រាក់១ គ្រឿង និងសំរិទ្ធ ២ គ្រឿង នៃការប្រកួតកីឡាកាយសម្ព័ន្ធ អាអេរ៉ូប៊ិចកម្រិតអាស៊ីជើងឯក អាស៊ីលើកទី១០ នៅហ្វីលីពីន

ហ្វីលីពីន ៖ អាកាសយានដ្ឋានអន្តរជាតិតេជោ នាយប់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ លោក ណយ ផាណា ជាគ្រូបង្វឹក បានដឹកនាំក្រុមកីឡាករ-កីឡាការិនី កាយសម្ព័ន្ធកម្ពុជាឈ្នះមេដាយប្រាក់ ១ គ្រឿង និងមេដាយមសំរិទ្ធក្នុងព្រឹតត្តិការណ៍ការប្រកួត The 10 Senior Aerobic Gymnastics Asian Championships ការប្រកួត The 10th Junior Aerobic Gymnastics Asian Championships និងការប្រកួត The 10 Youth Aerobic Gymnastics Asian Cham pion ships នៅទីក្រុង Tagaytay ប្រទេសហ្វីលីពីន មកដល់ប្រទេសកម្ពុជាវិញ ។

លោក ណយ ផាណា ជាគ្រូបង្វឹក បានមានប្រសាសន៍ថា ក្រុមកីឡាករ-កីឡាការិនីកាយសម្ព័ន្ធកម្ពុជាឈ្នះមេដាយប្រាក់ ១ គ្រឿង និងមេដាយមសំរិទ្ធ ២ គ្រឿងក្នុងព្រឹត្តិការណ៍ការប្រកួតជើងឯកអាស៊ីអាគ្នេយ៍កាយសម្ព័ន្ធអេរ៉ូប៊ីក លើទី១០ “The 10 Aerobic Gymnastics Asian Championships” ដែលបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦។ មេដាយទាំងនេះជាយកចិត្តទុកដាក់របស់ដឹកនាំសហព័ន្ធរួមមានលោកទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានNOCC និងប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា និងឧញ៉ា សុខ ហុង អនុប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា។

សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានបញ្ជូនប្រតិភូ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីចំនួន ១៦ រូប រួមមានគ្រូបង្វឹក គ្រូជំនួយ ៣ រូប និងកីឡាករ-កីឡាការិនីចំនួន ១៣ រូបក្នុងនោះ កីឡាករ ៣ រូប និងកីឡាការិនី ១០ រូប ។ លោក ណយ ផាណា ជាគ្រូបង្វឹក កញ្ញា សោ សុគីម គូ្រជំនួយ លោក សោ សផេង គូ្រជំនួយ កីឡាការិនីជម្រើសជាតិ ឌឹម អ៊នធីតា កីឡាការិនីជម្រើសជាតិ ស៊ីវ ចន្ថា កីឡាការិនីជម្រើសជាតិ សួស ស្រីពៅ កីឡាការិនីជម្រើសជាតិ ឈួន សុវណ្ណបញ្ញ និងកីឡាការិនីជម្រើសជាតិ ណែម មិនា។
ចំណែកកីឡាការិនីជម្រើសជាតិ ឈួន ស្រីនាត កីឡាការិនីជម្រើសជាតិ ចាន់ ណាវី កីឡាការិនីជម្រើសជាតិ ហួយ ស្រីពៅ កីឡាការិនីជម្រើសជាតិ ទី សៀវអ៊ីង កីឡាការិនីថ្នាល ដេត សុខនី កីឡាករជម្រើសជាតិ ផា សុធា កីឡាករជម្រើសជាតិ ផាត សុភា និងកីឡាករជម្រើសជាតិ មួន រ៉ានូ ៕

Most Popular

To Top