កីឡា

លោក ម៉ារ វង្សវិបុល ៖ ការប្រកួត The 20th Asian Games Aichi-Nagoya 2026 នៅជប៉ុន លោកមានសង្ឃឹមថា កីឡាករយូដូទំាង ៣ រូបនឹងធ្វើបានល្អប្រសើរ

ភ្នំពេញ៖ខេមរសហព័ន្ធ កីឡាយូដូ ត្រៀមខ្លួនបញ្ជូនគ្រូបង្វឹក និងកីឡាករយូដូចំនួន ៤ រូបចូលរួមព្រឹតិ្តការណ៍ ការប្រកួតកីឡាអាស៊ី លើកទី ២០ ឆ្នាំ២០២៦ “The 20th Asian Games Aichi-Nagoya 2026” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ នៅទូទាំងខេត្តអៃឈី និងរដ្ឋធានីណាហ្គោយ៉ា ប្រទេសជប៉ុន តាមរយៈក្រសួងអប់រំ យុវជន និងកីឡា។

លោក ម៉ារ វង្សវិបុល ប្រធានបច្ចេកទេស និង គ្រូបង្វឹក បានប្រាប់ឲ្យដឹងថា ការប្រកួតកីឡាអាស៊ី លើកទី ២០ ឆ្នាំ២០២៦ “The 20th Asian Games Aichi-Nagoya 2026” នេះ ខេមរសហព័ន្ធកីឡាយូដូបានត្រៀមខ្លួនតាំងពីដើមឆ្នាំ២០២៦ ក្នុងជ្រើសរើសកីឡាករឆ្នើមៗសម្រាប់ចូលរួម។ ការប្រកួតលោកមានសង្ឃឹមថា កីឡាករយូដូទំាង ៣ រូបនឹងធ្វើបានល្អប្រសើរ និងទទួលបានលទ្ធផលល្អ ហើយរូបលោកក្នុងនាមជាគ្រូបង្វឹកបានសំឡឹងឃើញសមត្ថភាពកីឡាករខ្មែរ និងបរទេសរួចហើយ។ កីឡាករបរទេសមានសមត្ថភាពខ្លាំង និងបច្ចេកទេសក៏ល្អ ដូច្នេះយើងមិនអាចកំណត់ក្នុងការដណ្តើមមេដាយកមិ្រតឡើយ។

លោក ម៉ារ វង្សវិបុល បានប្រាប់ឲ្យដឹងថា ខេមរសហព័ន្ធកីឡាយូដូ ត្រៀមខ្លួនបញ្ជូនគ្រូបង្វឹក និងកីឡាករ ចំនួន ៤ រូប ចូលរួមការប្រកួត “The 20th Asian Games Aichi-Nagoya 2026” ឆ្នាំនេះរួមមាន លោក ម៉ារ វង្សវិបុល ជាគ្រូបង្វឹក កីឡាករ ហ្គូឆ្កូ វូឡូឌីមៀរ កីឡាករ ចន្ថា សំណាង និងកីឡាករ បែក វីតស៊ីកា។ ប្រភេទកីឡាយូដូធ្វើការប្រកួតដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦។

លោកគ្រូប្រធានបច្ចេកទេស និង គ្រូបង្វឹក បានបន្តថា ព្រឹតិ្តការណ៍ការប្រកួតកីឡាអាស៊ី លើកទី ២០ ឆ្នាំ២០២៦ “The 20th Asian Games Aichi-Nagoya 2026” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ នៅប្រទេសជប៉ុន ខណៈកីឡាករ-កីឡាការិនីមកពី ៤៥ ប្រទេសចូលរួមប្រកួតប្រជែងដណ្តើមមេដាយ៕
ដោយ៖លី ភីលីព

Most Popular

To Top