កីឡា

Spurs កំពុងត្រៀមចរចាកុងត្រា ខ្សែប្រយុទ្ធ Balogun ក្នុងកញ្ចប់ប្រាក់៦០លានអឺរ៉ូ

យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថាក្លឹបមាន់ខ្នាយមាស Spurs បានត្រៀមកញ្ចប់ចរចាមួយជា មួយនឹងក្លឹបបារាំង Monaco រួចហើយដោយសង្ឃឹមថា នឹងអាចចរចានាំយកខ្សែប្រយុទ្ធ
អាមេរិក Folarin Balogun ពីទីនោះមកអង់គ្លេស។

កីឡាករខ្សែប្រយុទ្ធដែលកំពុងឡើងជើងរូបនេះ បច្ចុប្បន្នមានតម្លៃខ្លួន ប្រហែលជា៦០លានអឺរ៉ូដែលគ្រូបង្វឹករបស់ Spurs លោក Roberto De Zerbi ក៏បានត្រៀម ទឹកប្រាក់នេះរួចទៅហើយ។

ប្រភពដដែលសរសេរទៀតថា Monaco បានត្រៀមខ្លួនដើម្បីស្តាប់ការចរចានេះ ដូចគ្នាដែរដើម្បីអាចចរចា ផ្ទេរខ្សែប្រយុទ្ធរូបនេះចេញពីបារាំង។

កាលពីរដូវកាលមុនកីឡាករ Balogun បានបង្ហាញខ្លួនពេញ៤៥ប្រកួត របស់ក្លឹបនិងអាច រកគ្រាប់បាល់ បានទៅដល់១៩គ្រាប់ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top