កីឡា

អត្តពលិកហាប់គីដូ ក្រសួងមហាផ្ទៃ ៧ រូបចូលរួមការប្រកួតកីឡាហាប់គីដូ ជើងឯកអាស៊ីលើកទី ៣ នៅទីក្រុងហុងកុង

ភ្នំពេញ ៖នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ មជ្ឈមណ្ឌលអភិវឌ្ឍធនធានកីឡាជាតិកម្ពុជា លោក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សា កីឡាក្រសួងមហាផ្ទៃ បានជួបសំណោះសំណាក់ជាមួយប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីហាប់គីដូ ក្រសួងមហាផ្ទៃចំនួន ៧ រូបចូលជួបសម្ដែងការគួរសម មុនចាកចេញចូលរួមព្រឹត្តិការណ៍ ការប្រកួតហាប់គីដូជើងឯកអាស៊ីលើកទី៣ ឆ្នាំ២០២៦ (3rd Asian HAPKIDO Championships 2026) នៅទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី១៣ ដល់១៧ ខែសីហា ឆ្នាំ២០២៦។

លោក គង់ ចាន់ទីណា ជាគ្រូបង្វឹក បានប្រាប់ឲ្យដឹងថា ក្នុងពិធីសំណេះសំណាលនេះ ប្រព្រឹត្តទៅនៅមជ្ឈមណ្ឌល អភិវឌ្ឍធនធានកីឡាជាតិកម្ពុជា លោក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡា ក្រសួងមហាផ្ទៃបានផ្តល់អនុសាសន៍ជាច្រើនដល់ប្រតិភូ គ្រូបង្វឹក និងកីឡាករ កីឡាការិនីហាប់គីដូ នៃសមាគមកីឡាហាប់គីដូក្រសួងមហាផ្ទៃក្នុងនោះសូមកីឡាករ-កីឡាការិនីហាប់គីដូត្រូវតែរក្សាសុខភាព ឲ្យបានល្អមុនចេញប្រកួត ពិសេសការទទួលទានអាហារ ត្រូវយកចិត្តទុកដាក់ខ្ពស់ កុំឲ្យប៉ះពាល់ដល់សុខភាព និងបញ្ហាផ្សេងៗ។

លោកគ្រូបង្វឹក បានបន្តថា ថ្នាក់ដឹកនាំក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃតែងតែលើកទឹកចិត្តដល់កីឡាករ-កីឡាការិនីរបស់ខ្លួន ជាពិសេសកីឡាហាប់គីដូ ហើយការលើកទឹកចិត្តនេះ ជាការផ្តល់ថាមពលពីក្រោយសម្រាប់ក្រុម អត្តពលិកដែលចេញដំណើរចូលរួម ការប្រកួតកម្រិតអន្តរជាតិ ។ លោក គង់ ចាន់ទីណា ជាគ្រូបង្វឹក កីឡាករ នួន សុធាឬទ្ធី កីឡាករ គង់ម៉ូណា មិថុរ៉ា កីឡាករ គឹម រតន៍មុនី កីឡាករ សុខុន សីហនុត កីឡាការិនី គង់ម៉ូណា ជេសស៊ីកា និងកីឡាការិនី គង់ម៉ូណា ដាយអាណា។ក្នុងពិធីសំណេះសំណាលនេះ លោក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃឧបត្ថម្ភថវិកាមួយចំនួនដល់ប្រតិភូក្រសួងមហាផ្ទៃ។

បានបញ្ជាក់ថា សហ័ន្ធខ្មែរកីឡាហាប់គីដូ បានបញ្ជូនប្រតិភូ១រូប គ្រូបង្វឹក១រូប គ្រូជំនួយ២រូប កីឡាករ១០រូប និងកីឡាការិនី ចំនួន៤រូប សរុប១៨រូប ក្នុងនោះមាន គ្រូបង្វឹក និងកីឡាករ-កីឡកាការិនី មកពីសមាគមកីឡាហាប់គីដូក្រសួងមហាផ្ទៃ ៧ រូបចូលរួម។

Most Popular

To Top