សិល្បៈ និង កម្សាន្ត

ព័ត៌មានចចាមអារ៉ាមថ្មីៗនេះ អំពីការលាក់ខ្លួនរបស់នាង Lisa ជាមួយនឹងពាក្យចចាមអារ៉ាម អំពីមិត្តប្រុសក្លាយជាប្រធានបទក្តៅ លើបណ្តាញសង្គម

កូរ៉េខាងត្បូង ៖ យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា ថ្មីៗនេះតារាចម្រៀងនាង Lisa សមាជិកក្រុមតារាចម្រៀង នារីកូរ៉េខាងត្បូង BLACKPINK បានជាប់ពាក់ព័ន្ធនឹងពាក្យចចាមអារ៉ាមទាក់ទងនឹងស្នេហាជាមួយលោក “Blue” Pongtiwat Tangwancharoen ដែលជាតារាសម្ដែង អ្នកចម្រៀង និងតារាម៉ូដែលនៅក្រោមប៉ុស្តិ៍ Channel 3។

ក្នុងចំណោមពាក្យចចាមអារ៉ាមទាំងនោះ មានការបង្ហោះមួយបានអះអាងថា នាង Lisa និងក្រុមគ្រួសាររបស់នាងបានប្រារព្ធពិធីខួបកំណើតម្តាយរបស់លោក Blue។

រូបភាព និងរលកនៃពាក្យចចាមអារ៉ាមថ្មីៗនេះជុំវិញអ្នកទាំង ២ នាក់ បានបង្កឲ្យមានប្រតិកម្មយ៉ាងខ្លាំងពីអ្នកគាំទ្រ ជាពិសេសចំពោះលោក Blue ដែលមនុស្សជាច្រើនគិតថា ពួកគេកំពុងព្យាយាមដណ្តើមឥទ្ធិពល ដោយសារតារាចម្រៀងរូបនេះ។

អ្នកផ្សេងទៀតបានវាយបកទៅនឹង ពាក្យចចាមអារ៉ាមឥតឈប់ឈរ ដោយជឿថាវាគ្រាន់តែជាការព្យាយាមបង្កើតនាង Lisa ខណៈដែលនាងគ្រាន់តែជាមិត្តល្អ ជាមួយលោក Blue ៕

Most Popular

To Top