សិល្បៈ និង កម្សាន្ត

តារាចម្រៀងនាង Chaeyoung សមាជិកក្រុម TWICE និងលោក Zion.T មិនទាន់បែកគ្នានៅឡើយ

កូរ៉េខាងត្បូង ៖ យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា តារាតារាចម្រៀង និងរ៉េបកូរ៉េខាងត្បូងនាង Son Chae-young ហៅនាង Chaeyoung សមាជិកក្រុមតារាចម្រៀងនារីកូរ៉េខាងត្បូង TWICE និងលោក Zion.T មិនបានបញ្ចប់ទំនាក់ទំនងរបស់ពួកគេឡើយ ផ្ទុយពីរបាយការណ៍មុនៗ។

សេចក្តីថ្លែងការណ៍រួមមួយដោយ អ្នកតំណាងរបស់នាង Chaeyoung និង Zion.T ពួកគេបានចែករម្លែកថា គូស្នេហ៍នេះមិនទាន់បានបញ្ចប់ ទំនាក់ទំនងរបស់ពួកគេទេ ផ្ទុយពីរបាយការណ៍មុនពី JTBC។ យើងចង់ចែករម្លែកជំហរផ្លូវការរបស់ភាគីទាំង ២នាក់ទាក់ទងនឹងរបាយការណ៍ បែកបាក់អំពីលោក Zion.T និងនាង Chaeyoung បានចេញផ្សាយនៅថ្ងៃនេះ។

របាយការណ៍បែកបាក់គឺមិនពិតឡើយ បន្ទាប់ពីបានបញ្ជាក់ដោយផ្ទាល់ជាមួយសិល្បករខ្លួនឯង អ្នកទាំង២នាក់នៅតែមានទំនាក់ទំនងល្អ និងបន្តទំនាក់ទំនងរបស់ពួកគេដោយរីករាយ។

សេចក្តីជូនដំណឹងអំពីសកម្មភាពផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងការផ្សព្វផ្សាយព័ត៌មានមិនពិត។ ក្រុមហ៊ុនទាំង២នឹងបន្តតាមដានយ៉ាងដិតដល់ ដើម្បីធានាថាកេរ្តិ៍ឈ្មោះរបស់សិល្បករមិនត្រូវបានប៉ះពាល់ដោយការរាយការណ៍ដែលគ្មានមូលដ្ឋាន ការរីករាលដាលព័ត៌មានមិនពិត ឬការបង្ហោះដែលមានគំនិតអាក្រក់នោះទេ។ យើងចង់បញ្ជាក់ឲ្យច្បាស់ថា យើងនឹងចាត់វិធានការផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងការរាយការណ៍បែបបំផ្លើស និងការចែកចាយព័ត៌មានដែលមិនបានផ្ទៀងផ្ទាត់។

លើសពីនេះ យើងសូមស្នើសុំការគាំទ្រយ៉ាងកក់ក្តៅពីអ្នកចំពោះ Chaeyoung ខណៈពេលដែលនាងចាប់ផ្តើមជំពូកថ្មីរបស់នាង ដោយទើបតែបង្កើតផ្លាកឯករាជ្យរបស់នាង “LIL FANTASY”។ យើងក៏សូមស្នើសុំការចាប់អារម្មណ៍ និងការគាំទ្រជាបន្តបន្ទាប់របស់អ្នកចំពោះសកម្មភាពតន្ត្រីចម្រុះ និងសកម្មរបស់ Zion.T៕

Most Popular

To Top