កីឡា

PSG ព្រមព្រៀង ជាពាក្យសំដីជាមួយ នឹងខ្សែប្រយុទ្ធស្លាប Mika Godts

The Goal នៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបអ្នកមានបារាំង PSG បានឈានទៅដល់ការព្រមព្រៀង ជាពាក្យសំដីរួចរាល់ ហើយជាមួយនឹងខ្សែប្រយុទ្ធ ស្លាបម្នាក់របស់ក្លឹប Ajax កីឡាករ Mika Godts។

ម្ចាស់ពានរង្វាន់ Liquge 1 បានធ្វើកិច្ចការងារយ៉ាងឆាប់ រហ័សបំផុត សម្រាប់កុងត្រាកីឡាករវ័យ ក្មេងរូបនេះសម្រាប់ត្រៀម តំបន់ប្រយុទ្ធបន្ថែមទៀត នៅរដូវកាលខាងមុខ ។

គេជឿជាក់ថាក្នុងរយៈពេលប៉ុន្មានថ្ងៃ ខាងមុខនេះក្លឹប PSG នឹងរៀបចំកុងត្រាជាផ្លូវការសម្រាប់ Ajax និងកីឡាករ។

Godtsកើតនៅឆ្នាំ២០០៥មានអាយុ២១ ឆ្នាំសញ្ជាតិប៊ែលហ្សិក និងកំពស់ដល់ទៅ១,៧៦ម៉ែត្រ និងពាក់អាវលេខ១១ពេលលេងឲ្យ Ajax៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top