កីឡា

ប្រធានស្តីទី សហព័ន្ធខ្មែរកីឡាហាប់គីដូ ទទួលស្វាគមន៍ម្ចាស់មេដាយការប្រកួត 3rd Asian HAPKIDO Cha mpionships 2026 នៅចិន

កណ្តាល ៖ អាកាសយានដ្ឋានអន្តរជាតិតេជោ លោក គួច ហុងជៀក ប្រធានស្តីទីសហព័ន្ធខ្មែរកីឡាហាប់គីដូ តំណាង ឧកញ៉ា សៅ សេងហាក់ ប្រធានសហព័ន្ធខ្មែរ កីឡាហាប់គីដូ និងលោក សុទ្ធ សុភក្រ្ដ័ ប្រតិភូ និងលោក យ៉ាន់ បូរិន ប្រតិភូរងនៃសមាគមកីឡាហាប់គីដូក្រសួងមហាផ្ទៃ និងមន្រី្តសហព័ន្ធនាយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញទទួលស្វាគមន៍ ប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនីហាប់គីដូកម្ពុជា ក្រោយបញ្ចប់បេសកកម្មក្នុងព្រឹត្តិការណ៍ការប្រកួតជើងឯកហាប់គីដូអាស៊ីលើកទី៣ ឆ្នាំ២០២៦ នៅទីក្រុងហុងកុង ។

ព្រឹត្តិការណ៍ការប្រកួតកីឡាហាប់គីដូជ្រើសរើសជើងឯកអាស៊ីលើកទី៣ ឆ្នាំ២០២៦ (3rd Asian HAPKIDO Cha mpionships 2026) ឆ្នាំនេះ កីឡាករ-កីឡាការិនីហាប់គីដូកម្ពុជាដណ្តើមបានមេដាយសរុបចំនួន ៣៥ គ្រឿង ក្នុងនោះមេដាយមាស ១២ គ្រឿង មេដាយប្រាក់ ៩ គ្រឿង និងមេដាយសំរិទ្ធ ១៤ គ្រឿង ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុងហុងកុង ប្រទេសចិន។

លោក គង់ ចាន់ធីណា ជាគ្រូបង្វឹក បានប្រាប់ឲ្យដឹងថា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រសួងអប់រំ យុវជន និងកីឡា និង NOCC ដែលអនុញ្ញាត និងគាំទ្រ ក្នុងការបញ្ជូនអត្តពលិកហាប់គីដូកម្ពុជាចូលរួមប្រកួតជើងឯកអាស៊ី នៅប្រទេសចិន ឆ្នាំ២០២៦នេះ។ ជាមួយគ្នានេះ លោកក៏បានថ្លែងអំណរគុណដល់ឧកញ៉ា សៅ សេងហាក់ និងថ្នាក់ដឹកនាំសហព័ន្ធទាំងអស់ រួមទាំងក្រុមហ៊ុនជាដៃគូឧបត្ថម្ភគាំទ្រដល់ដំណើរបេសកមម្មចេញទៅប្រកួតអន្តរជាតិលើកនេះ។
សហ័ន្ធខ្មែរកីឡាហាប់គីដូបានបញ្ជូនប្រតិភូ១រូប គ្រូបង្វឹក ១ រូប គ្រូជំនួយ ២ រូប កីឡាករ១០រូប និងកីឡាការិនី ចំនួន៤រូប សរុប១៨រូប ក្នុងនោះមាន គ្រូបង្វឹក និងកីឡាករ-កីឡកាការិនី មកពីសមាគមកីឡាហាប់គីដូក្រសួងមហាផ្ទៃ ៧ រូបចូលរួម ពោរពេញដោយមោទនភាពក្នុងការតំណាងឱ្យកម្ពុជាតទល់នឹងក្រុមហាប់គីដូដទៃមកពីបណ្តាប្រទេសនានា ក្នុងទ្វីបអាស៊ី៕

Most Popular

To Top