សិល្បៈ និង កម្សាន្ត

ការប្រកាសថ្មី របស់តារាចម្រៀងនាង Jennie សមាជិក BLACKPINK បង្កឲ្យមានរលកនៃការរិះគន់កាន់តែខ្លាំង

កូរ៉េខាងត្បូង ៖ យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា ការប្រកាសថ្មីៗរបស់កំពូលតារាចម្រៀងនាង Jennie សមាជិកក្រុមតារាចម្រៀងនារី កូរ៉េខាងត្បូងBLACKPINK បង្កឲ្យមានរលកនៃការរិះគន់កាន់តែខ្លាំងឡើងពីអ្នកលេងអ៊ីនធើណេត។

ថ្មីៗនេះ ការសហការថ្មី ជាមួយនាង Jennie និង Adidas Originals ត្រូវបានចែករម្លែកតាមប្រព័ន្ធអ៊ីនធើណេត។ វីដេអូនេះបានបង្កឲ្យមាន ប្រតិកម្មតបតយ៉ាងខ្លាំងចំពោះតារារូបនេះ រួមទាំងតំណភ្ជាប់ “Zionist” របស់ម៉ាកផងដែរ។

អ្នកខ្លះបានវាយបកទៅលើសមត្ថភាពរបស់នាង Jennie ក្នុងការបង្កើតគំនិត និងរចនាប័ទ្មនៃចលនាដែលត្រូវការសម្រាប់ប្រភេទរបាំនេះ។ ក៏មានប្រតិកម្មតបវិញដោយអះអាងថា នាង Jennie បានចម្លងនាង Lisa បានធ្វើគំនិតរបាំបាឡេស្រដៀងគ្នានេះក្នុងកិច្ចសហការរបស់នាងជាមួយ SKIMS សម្រាប់ Spring Collection៕

Most Popular

To Top