កីឡា

Gavi បដិសេធ ការចង់បានរបស់ Man UTD និងសម្រេចចិត្តបន្ត នៅជាមួយនឹង Barcelona

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបបិសាចក្រហម Man UTD បានបរាជ័យសាជាថ្មីនៅក្នុង ទីផ្សារដោះដូររដូវក្តៅនេះ បន្ទាប់ខ្សែបម្រើ Gavi បានបដិសេធមិន ទទួលយកកុងត្រា របស់ក្លឹបអង់គ្លេសនេះឡើយ។

កីឡាករអេស្បាញរូបនេះបាន បង្ហាញការប្តេជ្ញាចិត្តក្នុងការបន្តលេងជាមួយនឹងក្លឹប Barcelonaបន្តទៀត ទោះបីជាកន្លងមកនេះហាក់ដូចជាបានបាត់បង់ ទំនុកចិត្តបន្តិចទៅហើយពី សំណាក់ក្លឹបនិងអ្នកគាំទ្រ ចំពោះទំរង់លេងដែលធ្លាក់ចុះ។

ប្រភពដដែលសរសេរថាកន្លង មកកីឡាករវ័យ២២ឆ្នាំរូបនេះ បានក្លាយទៅជាគោលដៅរបស់ក្លឹប ក្នុងការបង្កើនសមត្ថភាពរបស់ Man UTD នៅរដូវកាលថ្មីហើយក្លឹបក៏បានត្រៀមខ្លួនទទួលយកសំណើរ ជាទឹកប្រាក់៣៥លានផោន ដែលជាការទាមទារតម្លៃខ្លួនដោយ Barcelona ផងដែរ។

យ៉ាងណាក្តី Gavi បានបដិសេធសំណើរនេះ និងបញ្ជាក់អំពីបំណង ក្នុងការបន្តលេងជាមួយនឹង Barcelona ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top