កូរ៉េខាងត្បូង៖យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា ក្រុមចម្រៀងនារីកំពូលៗ KISS OF LIFE ត្រូវបានចោទប្រកាន់ពីបទលួចចម្លងយ៉ាងធ្ងន់ធ្ងរ ដោយអ្នកលេងអ៊ីនធើណេតនិយាយថា បទចម្រៀងថ្មីរបស់ពួកគេកំពុងចម្លងក្រុមតារាចម្រៀងនារីកូរ៉េខាងត្បូង Aespa។
ថ្មីៗនេះក្រុមតារាចម្រៀងនារី KISS OF LIFE បានចេញផ្សាយវីដេអូពិសេសមួយសម្រាប់បទចម្រៀងរបស់ពួកគេ “WHAT!” នៅពេលដែលផ្នែកមួយនៃបទចម្រៀងត្រូវបានចែករម្លែកតាមប្រព័ន្ធអ៊ីនធើណេត ។ វាត្រូវបានចោទប្រកាន់ពីបទលួចចម្លងយ៉ាងធ្ងន់ធ្ងរ ដោយអ្នកគាំទ្រនិយាយថា វាកំពុងចម្លងបទ “Whiplash” របស់ក្រុម Aespa។
អ្នកលេងអ៊ីនធើណេតបានចែករម្លែកគំនិតរបស់ពួកគេលើការលួចចម្លងដ៏ច្បាស់លាស់នៃបទចម្រៀងនេះ ចាប់ពីបទភ្លេងរហូតដល់ទិដ្ឋភាពនៃវីដេអូចម្រៀង។ អ្នកគាំទ្រម្នាក់ថែមទាំងបានចែករម្លែកការប្រៀបធៀបដោយផ្ទាល់នៃវីដេអូទាំងពីរដោយបង្ហាញពីភាពស្រដៀងគ្នាក្នុងវីដេអូ៕
