កីឡា

Al Hilal ត្រៀមផ្ទេរ Watkins បានសម្រេចចិត្ត ក្នុងតម្លៃខ្លួន៥០លានផោន

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹប Aston Villa នឹងត្រូវធ្វើការដាក់ពិន័យទៅលើកីឡាករ Ollie Watkins ក្រោយពេលដែលការផ្ទេរកុងត្រា របស់គាត់ទៅចូលរួមក្លឹបនៅអារ៉ាប់កាន់តែខិតជិត នឹងសម្រេចជោគជ័យទៅហើយនោះ។

ខ្សែប្រយុទ្ធអង់គ្លេសរូបនេះ ត្រូវបានប្រភពដដែលជឿជាក់ថា នឹងចាប់ផ្តើមធ្វើការពិនិត្យតេស្តសុខភាព នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះជាមួយ នឹងតម្លៃខ្លួនប្រមាណជា៥០ លានផោនជាមួយនឹងក្លឹប Al Hilal។

យ៉ាងណាក្តីសម្រាប់ Aston Villaគឺជាវិនិយោគដ៏ល្អបំផុតមួយពីព្រោះក្លឹបទើបតែបានធ្វើការងារជាមួយនឹងកីឡាករ Watkins កាលពីឆ្នាំ២០២០ក្រោយការផ្ទេរមកពីក្លឹប Brentford ក្នុងតម្លៃប្រមាណជា២៨លានផោន៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top