វៀតណា៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា មនុស្សរាប់ពាន់នាក់បានចុះមកតាមដងផ្លូវ ដោយកាន់ទង់ជាតិក្រហមដែលមានផ្កាយមាស ស្រែកហ៊ោកញ្ជ្រៀវ និងច្រៀងតាមស្នែង និងស្គរ បន្ទាប់ពីក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមបានយកឈ្នះក្រុមបាល់ទាត់ជម្រើសជាតិថៃ លើពានរង្វាន់ ASEAN Cup នៅយប់ថ្ងៃទី ២៦ ខែសីហា។

ហ្វូងមនុស្សបានប្រមូលផ្តុំគ្នានៅលើស្ពាននាគ សង្កាត់ Hai Chau មិនបានបង្ហាញសញ្ញានៃការថមថយឡើយ។ នៅចំណុចប្រសព្វនៃផ្លូវ 2/9 ផ្លូវ Nguyen Van Linh និង Bach Dang ក្រុមយុវជនមួយក្រុមបានកាន់ច្បាប់ចម្លងនៃពានរង្វាន់ ហើយស្រែកថា “វៀតណាមឈ្នះ” នៅភ្លើងស្តុបក្រហម ដែលទាក់ទាញមនុស្សរាប់រយនាក់ផ្សេងទៀតឱ្យចូលរួម។ អ្នកខ្លះបានយកទង់ជាតិកូរ៉េខាងត្បូងមកថ្លែងអំណរគុណដល់គ្រូបង្វឹកក្រុមវៀតណាម។

លោកស្រី Pham Vu Le Mai ដែលបានមកទស្សនាទីក្រុង Da Nang ពីទីក្រុងហាណូយជាលើកដំបូង បាននិយាយថា លោកស្រីមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះបរិយាកាសនេះ។ លោកស្រីបាននិយាយថា ហ្វូងមនុស្សមានភាពស្វាហាប់ ប៉ុន្តែនៅតែរក្សាសណ្តាប់ធ្នាប់ចរាចរណ៍ ហើយលោកស្រីមានគម្រោងនៅភ្ញាក់ពេញមួយយប់ដើម្បីទទួលយកវា។ ប៉ូលីសចរាចរណ៍ត្រូវបានដាក់ពង្រាយនៅចំណុចប្រសព្វសំខាន់ៗ ដើម្បីដឹកនាំចរាចរណ៍ និងរក្សាសណ្តាប់ធ្នាប់៕
