កីឡា

Spurs ជោគជ័យផ្ទេរបាន Omar Marmoush ម្នាក់ទៀតពីក្លឹប Man City

The Goal ចេញផ្សយានៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបមាន់ខ្នាយមាស Spurs បានបញ្ចប់ទៅនៃកិច្ចកុងត្រាខ្ចីជើងកីឡាករ Omar Marmoush ម្នាក់ទៀត ហើយពីក្លឹបមេឃខៀវ Man City នៅសប្តាហ៍នេះ ។

កីឡាករខ្សែប្រយុទ្ធឆ្នើមសញ្ជាតិអេហ្ស៊ីប នឹងត្រូវផ្ទេរមកចូលរួម Spurs ក្នុងលក្ខខណ្ឌខ្ចីជើងមួយរដូវកាលពេញ និងកាតព្វកិច្ច ក្នុងការទិញយកដាច់កីឡាកររូបនេះ នៅរដូវកាលក្រោយក្នុងតម្លៃខ្លួន ប្រមាណជា៦០លានផោន។

កីឡាករវ័យ២៧ឆ្នាំរូបនេះបានធ្វើដំណើរមកចូលរួម Spurs បានបន្តិចក្រោយពេលដែល Spurs ក៏ទើបតែនាំយកកីឡាករមិត្តរួមក្លឹប Man City កីឡាករ Savio មុននេះបន្តិចក្នងតម្លៃខ្លួនប្រមាណជា៧៥លានផោនផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top