ឡាវ៖កីឡាករ-កីឡាការិនី ក្លិបការ៉ាតេដូ ហនុមាន និងកីឡាករ-កីឡាការិនី ក្លិបរស្មីព្រះអាទិត្យដណ្តើមបានមេដាយមាស ២ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿងក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាការ៉ាតេ Laos Vientiane Open karate 2026 នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ ។
លោក ថាំង វិបុល គ្រូជំនួយក្រុមជម្រើសជាតិ បានប្រាប់ឲ្យដឹងថា កីឡាករ-កីឡាការិនី ក្លិបការ៉ាតេដូ ហនុមាន និងក្លិបរស្មីព្រះអាទិត្យ រួមមានកីឡាករជម្រើសជាតិ រ៉ម សំណាង ប្រកួតកាតាឯក្តាជន អាយុ១៦-១៧ឆ្នាំ ទទួលបានមេដាយប្រាក់ និងប្រកួតកាតាក្រុមពេញវ័យ១៨-៣២ ឆ្នាំទទួលបានមេដាយមាស កីឡាករជម្រើសជាតិ ជឺ ម៉េងធៀង ប្រកួតកាតាឯកត្តជនពេញវ័យ ១៨-៣២ ឆ្នាំ ទទួលបានមេដាយ មាស ។ កីឡាករជម្រើសជាតិ ស្រៀង ម៉េងហៀង ប្រកួតកាតាឯកត្តជនពេញវ័យ១៨-៣២ឆ្នាំ ទទួលមេដាយ សំរិទ្ធ វិញ្ញាសា និងកីឡាការិនីសហព័ន្ធ ជឺ ស៊ូអ៊ីង ប្រកួតកាតាឯកត្តជន១៦-១៧ ឆ្នាំទទួលបានមេដាយ សំរិទ្ធ។
បញ្ជាក់៖លោក ឈាង សុវណ្ណរតនា ប្រធានក្លិបកីឡាការ៉ាតេហនុមាន ប្រធានប្រតិភូ និងសមាជិកសព័ន្ធកីឡាការ៉ាតេកម្ពុជា និងឧកញ្ញ៉ា ឈាង សុវណ្ណរតនៈ អនុប្រធានប្រតិភូ និងប្រធានក្លិបកីឡាការ៉ាតេ រស្មីព្រះអាទិត្យ នាថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០២៦ បានជូនដំណើរប្រតិភូ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករកីឡាការិនីការ៉ាតេដូ ចំណុះក្លិប ក្លិបការ៉ាតេដូ ហនុមាន និងក្លិបរស្មីព្រះអាទិត្យដែលតំណាងប្រទេសកម្ពុជាចំនួន ១៩ រូបទៅចូលរួមក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាការ៉ាតេ Laos Vientiane Open karate 2026 នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ មានរយៈពេល ៤ ថ្ងៃ៕
