កីឡា

លោក អ៊ុក សិទ្ធិជាតិ បានក្លាយជាប្រធានសហព័ន្ធកីឡាបាល់បោះកម្ពុជា អាណត្តិទី ៩ ឆ្នាំ២០២៤-២០២៩

ភ្នំពេញ៖លោក អ៊ុក សិទ្ធិជាតិ បានក្លាយជាប្រធានសហព័ន្ធកីឡាបាល់បោះកម្ពុជា អាណត្តិទី ៩ ឆ្នាំ២០២៤-២០២៩ បន្ទាប់ពីសមាជិកប្រតិបតិ្ត និងក្លិបកីឡាបាល់បោះតាមបណ្តាលខេត្តសម្រេចចិត្តបោះឆ្នោតជ្រើសរើសរូបលោកជាប្រធានក្នុងឱកាសសន្និបាតវិសាមញ្ញសហព័ន្ធកីឡាបាល់បោះកម្ពុជាបោះឆ្នោតជ្រើសរើសតាំងគណៈកម្មាធិការប្រតិបត្តិដឹកនាបន្តអាណត្តិទី៩ ឆ្នាំ២០២៤-២០២៩ នៅសាលប្រជុំនាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡា។

សន្និបាតវិសាមញ្ញសហព័ន្ធកីឡាបាល់បោះកម្ពុជានាថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក លោក អ៊ុក សិទ្ធិជាតិ ប្រធានស្តីទីសហព័ន្ធកីឡាបាល់បោះកម្ពុជា សមាជិកសភា និងតំណាងរាស្រ្តខេត្តព្រៃវែង លោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជន និងកីឡា លោក តែម ម៉ឺន អគ្គលេខាធិការរងនៃNOCC និងលោក ទុយ ប៊ុនហឿង អនុប្រធាននាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន។

គណៈកម្មាធិការប្រតិបត្តិដឹកនាបន្តអាណត្តិទី៩ ឆ្នាំ២០២៤-២០២៩ មានចំនួន ២០ រូបរួមមាន លោក អ៊ុក សិទ្ធិជាតិ ប្រធាន លោក គួច វរ្ម័ន អនុប្រធានទី១ លោកបណ្ឌិត វង្ស ប៊ុនឥន្រ្ទាវុធ លោក ប៉ុន សុខ លោក យិត ភីរៈ លោក ហ៊ូ ចៀនហៃ អ្នកឧញ្ញ៉ា លី ឃុនថៃ ជាអនុប្រធាន លោក កូឡេដួយ អាបាយូមី អគ្គលេខាធិការ លោកស្រី អ៊ុយ ច័ន្ទធីរ៉ាត អគ្គហេរញ្ញឹក លោកស្រី កែវមនោរម្យ លោក ហែម ស៊ីណារ៉េត លោក ជួន សុខវ៉ាន់ឌី លោក ពៅ វណ្ណា លោក ណុប ណាប់ លោក លោក កៅ ហ្វុង លោក អ៊ីត ហាហ្វីស លោក ម៉ក់ ចាន់ភីរុណ លោក ជា ច័ន្ទរស្មី លោក គួច ខាល់វិន និងលោក គួច អេហ្សា។

ក្នុងឱកាសសន្និបាតវិសាមញ្ញសហព័ន្ធកីឡាបាល់បោះកម្ពុជា លោក អ៊ុក សិទ្ធិជាតិ បានក្លាយជាប្រធានសហព័ន្ធកីឡាបាល់បោះកម្ពុជា អាណត្តិទី ៩ បានប្រកាសតែងតាំងមន្រ្តី ៤ រូបជាអគ្គលេខាធិការរងសហព័ន្ធកីឡាបាល់បោះកម្ពុជាដូចជា លោក កៅ កាន់ណាលី លោក អ៊ុំ សូផាណារ័ត្ន លោក ឆាយ សុភាព និងលោក ម៉ោញ សេរីវ៉ាត ៕

ដោយ៖លី ភីលីព

Most Popular

To Top