កីឡា

ក្រុម Young Force និងក្រុម The Vixen គ្រងតំណែងជើងឯក នៃការប្រកួតកីឡាបោះបុរស និងនារី ៣ទល់ ៣ ពានរង្វាន់បាល់បោះ CamEd ឆ្នាំ២០២៦

ភ្នំពេញ ៖ ក្រុមកីឡាករបាល់បោះ Young Force និង ក្រុមកីឡាការិនី បាល់បោះ The Vixen បានគ្រងតំណែងជើងឯក ការប្រកួតកីឡាបោះបុរស និងនារី ៣ទល់ ៣ ពានរង្វាន់បាល់បោះ CamEd ឆ្នាំ២០២៦ “ CamEd Men’s & Women’s Basketball Tournament 2026” ជាព្រឹត្តិការណ៍មួយដែលអាចផលិតធនធានកីឡាករ-កីឡាការិនីកីឡាបាល់បោះដ៏សំខាន់ ហើយតាមរយៈការរៀបចំការប្រកួតជារៀងរាល់ឆ្នាំ នៅតាមគ្រឹះស្ថានឧត្តមសិក្សា គឺជាប្រភពដ៏សំខាន់ ក្នុងការចូលរួមជួយអភិវឌ្ឍធនធាន អត្តពលិកជាមួយសហព័ន្ធកីឡាជាតិនានា ។

 
ក្នុងឱកាសពិពីបិទ និងប្រគល់ជយលាភីដល់កីឡាករ-កីឡាការិនីម្ចាស់ជយលាភីក្នុងការប្រកួតកីឡាបោះបុរស និងនារី ៣ទល់ ៣ ពានរង្វាន់បាល់បោះ CamEd ឆ្នាំ២០២៦ “ CamEd Men’s & Wo men’s Basketball Tournament 2026” នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ ដោយមានការអញ្ជើញអ្នកតំណាងលោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និងជានាយកវិទ្យាស្ថាន ខេមអេដ មន្រ្តីអាជ្ញាកណ្តាលសហព័ន្ធកីឡាបាល់បោះកម្ពុជា និង កីឡាករ-កីឡាការិនីចំនួន ៣២ ក្រុម ការប្រកួតនេះរៀបចំដោយវិទ្យាស្ថាន ខេមអេដសហកាជាមួយសហព័ន្ធកីឡាបាល់បោះកម្ពុជានៅសាលបាល់បោះក្នុងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។

 
សម្រាប់ផ្នែកកីឡាករ៖ក្រុមកីឡាករបាល់បោះ Young Force ដណ្តើមបានមេដាយមាស ក្រុមកីឡាករបាល់បោះ បងក្រ ទទួលបានមេដាយប្រាក់ ក្រុមកីឡាករបាល់បោះ Worriors ទទួលបានមេដាយសំរិទ្ធ​​ និងក្រុមកីឡាករបាល់បោះ Kens ក្លាយជាក្រុម Fair Play ។ ផ្នែកកីឡាការិនី៖ក្រុមកីឡាការិនី បាល់បោះ The Vixen ដណ្តើមបានមេដាយមាស ក្រុមកីឡាការិនី បាល់បោះ Shawties ទទួលបានមេដាយប្រាក់ ក្រុមកីឡាការិនី បាល់បោះ Sadsters ទទួលបានមេដាយសំរិទ្ធ  ក្រុមកីឡាការិនី បាល់បោះ Godzilla ក្លាយជាក្រុម Fair Play ។

 
ការប្រកកួតធ្វើឡើង រយៈពេល ៣ ថ្ងៃចាប់ពីថ្ងៃទី២២ និងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦​ នៅសាលបាល់បោះក្នុង មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ។ តាមរយៈការរៀបចំព្រឹត្តិការណ៍ កីឡានេះជួយជំរុញឲ្យក្រុមកីឡាករ-កីឡារិនីជានិ​ស្សិតរបស់ខ្លួនបានចូលរួមលេងកីឡា ដើម្បីសុខភាព មិត្តភាព និង សាមគ្គីភាព ជាពិសេសបណ្តុះឲ្យពួកគាត់ ចេះធ្វើការជាក្រុម ចេះធ្វើការក្រោមសម្ពាធ ដើម្បីឲ្យពួកគាត់ទទួលបាននូវបទពិសោធទាំងកម្លាំង និងលទ្ធផលជោគជ័យ។

 
វិទ្យាស្ថាន ខេមអេដ និងគ្រឹះស្ថានឧត្តមសិក្សាផ្សេងៗទៀត នឹងវិនិយោគក្នុងវិស័យកីឡា ឲ្យកាន់តែច្រើន ក្នុងការប្រកួតប្រជែង នៃកម្រិតឧត្តមសិក្សា ។ ជាធម្មតា នៅប្រទេសផ្សេងៗ កីឡាករ-កីឡាការិនី នៅតាមកម្រិតឧត្តមសិក្សា គឺជាប្រភព ដ៏សំខាន់ សម្រាប់ការជ្រើសរើស ធនធានចូលរួម ជាមួយក្រុមជម្រើសជាតិ នៅតាមសហព័ន្ធកីឡា ជំនាញនីមួយៗ។ ដូច្នេះហើយ បើយើងបង្កើតវប្បធម៌កីឡា ក្នុងវិស័យឧត្តមសិក្សា កាន់តែច្រើន វានឹងអាចជួយផ្តល់ធនធានកាន់តែច្រើនចូលរួមជាមួយជាតិ ក្នុងការត្រៀមឆ្ពោះ ទៅចូលរួមប្រកួតអន្តរជាតិផងដែរ៕

Most Popular

To Top