កីឡា

Everton ព្រមព្រៀងតម្លៃខ្លួន ៥០លានអឺរ៉ូសម្រាប់ AS Monaco ផ្ទេរខ្សែប្រយុទ្ធ Balogun

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹប Everton បានធ្វើការសម្រេចចិត្តដ៏សំខាន់មួយក្នុងការផ្ទេរយកខ្សែប្រយុទ្ធកំពុងឡើងជើង
ដែលលេងឲ្យក្លឹប Monacoមកអង់គ្លេសនៅរដូវកាលនេះ។

កីឡាករ Folarin Balogun នឹងត្រូវផ្ទេរមកចូលរួម Everton ក្នុងតម្លៃដែលព្រមព្រៀង៥០លានផោនខណៈដែលខ្សែប្រយុទ្ធសញ្ជាតិអាមេរិករូបនេះ
ក៏បានទន្ទឹងដូចគ្នាថានឹងមកចូលរួមលីកកំពូលអង់គ្លេស។

ខ្សែប្រយុទ្ធវ័យ ២៥រូបនេះ​រំពឹងទុកថា​នឹងអាចកសាងកេរ្ត៍ឈ្មោះបានកាន់តែល្បីល្បាញ​ពេលមកលេងនៅអង់គ្លេសទាំងដែលកន្លងមកក៏ធ្លាប់មានក្លឹបធំៗ​ នៅអង់គ្លេសផ្សេងទៀតចាប់អារម្មណ៍ដែរដូចជា Man City ជាដើម៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top