ព័ត៌មានអន្តរជាតិ

ប៉ូលិសកូរ៉េខាងត្បូង ៖ មន្ត្រីកោះ Jeju បានលុបបកំណត់ត្រាករណី ចំនួន ៦៣ រួមទាំងករណីបាត់កុមារ និងជនពិការ

កូរ៉េខាងត្បូង ៖ នេះបើយោងតាមការលើកឡើង របស់ប៉ូលីសកាលពីថ្ងៃពុធ ថា មន្ត្រីប៉ូលីសដែលបានបិទ បាំងករណីបាត់ខ្លួននៅកោះ Jeju ប្រទេសកូរ៉េខាងត្បូង មុនកាលកំណត់ក៏បានលុប ឬលុបចោលកំណត់ត្រាចុះបញ្ជីករណីមិនត្រឹមតែមនុស្សពេញវ័យប៉ុណ្ណោះទេ ថែមទាំងកុមារ និងជនពិការបាត់ខ្លួនទៀតផង នេះយោងតាមការចេញផ្សាយពីគេហទំព័រ koreajoongangdaily ។

នេះបើយោងតាមទីភ្នាក់ងារប៉ូលីសខេត្តគ្រប់គ្រង Jeju ថា មន្ត្រីប៉ូលីសរូបនេះ មាននាមត្រកូល Bu បានលុប ឬបរាជ័យក្នុងការបញ្ចូលកំណត់ត្រាចំនួន ៦៣ ពីបញ្ជីចុះបញ្ជីករណីនៃប្រព័ន្ធធ្វើ ទម្រង់មនុស្សបាត់ខ្លួន។ ក្នុងចំណោមកំណត់ត្រាទាំងនេះជាច្រើនត្រូវបានបញ្ជាក់ថា ពាក់ព័ន្ធនឹងជនត្រូវបានការពារ ក្រោមច្បាប់ស្តីពីការការពារ និងការគាំទ្រកុមារដែលបាត់ខ្លួន ។

ច្បាប់នេះកំណត់កុមារ មនុស្សដែលមាន “ពិការភាពបញ្ញា អូទីស្សឹម ឬផ្លូវចិត្ត” និងអ្នកជំងឺវង្វេងស្មារតីជាក្រុមដែលត្រូវបានការពារ ព្រោះពួកគេងាយរងគ្រោះជាពិសេស ចំពោះឧក្រិដ្ឋកម្ម ឬប្រឈមនឹងការស្លាប់ប្រសិនបើបាត់ខ្លួនរយៈពេលយូរ។ មិនដូចរបាយការណ៍មនុស្សបាត់ខ្លួនទូទៅ របស់មនុស្សពេញវ័យទេ របាយការណ៍ដែលពាក់ព័ន្ធនឹងក្រុមទាំងនេះ​ ត្រូវបានទាមទារឱ្យរាយការណ៍ភ្លាមៗទៅកាន់មន្ត្រីប៉ូលីសដែលទទួលខុសត្រូវ និងដើម្បីបង្កឱ្យមានការស្វែងរកទ្រង់ទ្រាយធំ៕

Most Popular

To Top