ព័ត៌មានអន្តរជាតិ

Donal Trump សប្បាយចិត្ត ពេលដែលព្រះអង្គម្ចាស់ Harry និង Meghan Markle ចាកចេញពីសហរដ្ឋអាមេរិក

ប្រធានាធិបតីអាមេរិក Donald Trump បាននិយាយថា លោក សប្បាយចិត្ត ចំពោះការដែលព្រះអង្គម្ចាស់ Harry និង Meghan Markle បានចាកចេញពីសហរដ្ឋអាមេរិក និងត្រឡប់ទៅរស់នៅចក្រភពអង់គ្លេសវិញ នេះបើយោងតាម BBC ចេញផ្សាយនៅថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០២៦។

លោក Trump បានបញ្ជាក់ថា លោកមិនមែនជាអ្នកគាំទ្រ របស់អ្នកទាំងពីរទេ ហើយបានចោទថា Harry និង Meghan បានបង្ហាញការមិនគោរពយ៉ាងខ្លាំង ចំពោះរាជវង្សអង់គ្លេស ជាពិសេសចំពោះព្រះមហាក្សត្រិយានី Elizabeth II និងព្រះមហាក្សត្រ Charles III។

លោក Trump ក៏បានលើកឡើងពីទំនាក់ទំនងល្អរបស់លោកជាមួយព្រះមហាក្សត្រិយានី Elizabeth II និងព្រះមហាក្សត្រ Charles III ដោយនិយាយថា ប្រសិនបើលោកស្ថិតក្នុងតួនាទីរាជវង្ស លោកប្រហែលជាមិនទទួលយកអ្នកទាំងពីរត្រឡប់មកវិញឡើយ។

ប្រែសម្រួលដោយ៖ គីរី

Most Popular

To Top