សិល្បៈ និង កម្សាន្ត

រូបភាព និងភាពសិចស៊ីនាង Jennie សមាជិក BLACKPINK ក្នុងឈុត IRL រងការរិះគន់យ៉ាងខ្លាំងពីអ្នកគាំទ្រ

ទីក្រុងញូវយ៉ក៖យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា រូបភាព និងភាពសិចស៊ីកំពូលតារាចម្រៀង នាង Jennie សមាជិកក្រុម BLACKPINK ដ៏ប្លែកបានញុះញង់ឲ្យមានរលក នៃការរិះគន់ដ៏អាក្រក់បំផុតលើបណ្តាញសង្គម។

ថ្មីៗនេះនាង Jennie ត្រូវបានគេប្រទះ ឃើញនៅទីក្រុងញូវយ៉ក និងបានចែករម្លែករូបភាព របស់តារារូបនេះលើលើបណ្តាញសង្គម ។

មតិយោបល់ អ្នកលេងអ៊ីនធើណេត បានវាយបកទៅលើរូបភាពរបស់នាង Jennie ដោយអះអាងថារូបរាង IRL របស់នាងគឺខុសគ្នាខ្លាំងពីរូបភាពដែលនាងបានបង្ហាញនៅលើលើបណ្តាញសង្គម Instagram ដោយលើកឡើងពីរូបភាពលើបណ្តាញសង្គម Instagram ពីមុនដែលត្រូវបានចោទប្រកាន់ពីបទកែសម្រួល។

យ៉ាងណាក៏ដោយ អ្នកគាំទ្រជាច្រើនបានការពារនាង Jennie ពីការរិះគន់ ដោយជឿថាវាគ្រាន់តែជា “អ្នកស្អប់” ប៉ុណ្ណោះ៕

Most Popular

To Top