កូរ៉េខាងត្បូង៖យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា តារាសម្តែងលោក Kwak Si Yang និងសមាជិកក្រុម Lovelyz គឺនាង Yoo Jiae បានប្រកាសពីអាពាហ៍ពិពាហ៍ របស់ពួកគេ ដោយទាក់ទាញចំណាប់អារម្មណ៍ ខណៈមតិយោបល់របស់នាង Yoo Jiae អំពីលោក Kwak Si Yangក្នុងកម្មវិធីវិទ្យុមួយកាលពីជាងពីរឆ្នាំមុន បានលេចចេញជាថ្មី។
នាថ្ងៃទី ៣ ខែកញ្ញា សហគមន៍អនឡាញមួយបានបង្ហាញពីមតិយោបល់របស់តារាចម្រៀងនាង Yoo Jiae ក្នុងកម្មវិធី Bae Sung Jae’s Ten របស់ SBS Power FM ពីខែវិច្ឆិកា ឆ្នាំ ២០២៤ ដែលនាំពួកគេត្រឡប់មកចាប់ អារម្មណ៍ជាសាធារណៈវិញ។
ក្នុងអំឡុងពេលចាក់ផ្សាយតាមវិទ្យុ នៅពេលពិធីករ Bae Sung Jae បានសួរនាង Yoo Jiae អំពីតារាសម្តែងកាលពីកុមារភាពនាងចូលចិត្ត ដំបូងឡើយនាងបានដាក់ឈ្មោះ Kang Dong Won ប៉ុន្តែបានបន្ថែមយ៉ាងរហ័សថា “សព្វថ្ងៃនេះ តារាសម្តែងដែលខ្ញុំចូលចិត្តគឺ Kwak Si Yang ជំនាន់មុន និង Yeon Woo Jin ជំនាន់ក្រោយ”។ នៅពេលសួរអំពីគម្រោងដែលពួកគេបានបង្ហាញខ្លួន Yoo Jiae បានឆ្លើយថា “អ្នកអាចឃើញពួកគេនៅក្នុងស្នាដៃផ្សេងៗ”។
អ្វីដែលហាក់ដូចជាមតិយោបល់ធម្មតានៅពេលនោះ បានទទួលការចាប់អារម្មណ៍ថ្មី បន្ទាប់ពីការប្រកាសអាពាហ៍ពិពាហ៍ របស់ពួកគេ ដោយអ្នកលេងអ៊ីនធឺណិតបានបញ្ចេញមតិថា “ខ្ញុំបានមកមើលកន្លែងពិសិដ្ឋនេះ” ដើម្បីអបអរសាទរ។
អ្នកទាំង២ បានណាត់ជួបគ្នាដោយស្ងាត់ៗ ដោយគ្មានពាក្យចចាមអារ៉ាមណាត់ជួបគ្នាពីមុនមក ហើយបានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល ជាមួយនឹងការប្រកាសភ្លាមៗ អំពីអាពាហ៍ពិពាហ៍របស់ពួកគេ៕
