ប្រេស៊ីល ៖៖យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា តារាចម្រៀងនាង Karina សមាជិកក្រុម Aespa ទើបតែឡើងទម្ងន់ថ្មីៗនេះ រូបថតថ្មីៗដែលមិនទាន់កែសម្រួល បានធ្វើឲ្យអ្នកគាំទ្រគ្រប់គ្នានិយាយអំពីសាច់ភ្លៅ ដ៏សិចស៊ីរបស់នាង ពេញបណ្តាញសង្គមតែម្តង បន្ទាប់ពីរូបភាពបញ្ចេញសាច់ភ្លៅបង្ហាញលើបណ្តាញសង្គម។
ក្រុមនេះបានចុះចតនៅទីក្រុង São Paulo ប្រទេសប្រេស៊ីល នៅសប្តាហ៍នេះ មុនពេលឈប់សម្រាក ពីដំណើរទេសចរណ៍ ពិភពលោក SYNK : COMPLæXITY របស់ពួកគេ។ ក្នុងអំឡុងពេលសម្រាករបស់នាង មុនពេលការប្រគុំតន្ត្រី Karina ត្រូវបានអ្នកគាំទ្រប្រទះឃើញនៅសារមន្ទីរសិល្បៈ São Paulo (MASP)។
រូបភាពពីការឃើញ នោះបានរីករាល ដាលយ៉ាងឆាប់រហ័ស ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើន មានការភ្ញាក់ផ្អើល ចំពោះរូបរាងរបស់តារារូបនេះក្នុងខោខ្លី។ ជាពិសេស ព័ត៌មានលម្អិត ដែលទាក់ទាញការ ចាប់អារម្មណ៍បំផុតគឺភ្លៅរបស់នាង។
អ្នកគាំទ្រជាច្រើនបានផ្តោតលើទំហំ នៃជើងរបស់តារាមច្រៀង Karina ខណៈពេលដែលអ្នកផ្សេងទៀត សរសើរនាងដែលហាក់ដូចជា មិនបានតមអាហារច្រើនពេក ។
កាលពីដើមឆ្នាំនេះ នាង Karina បានប្រឈមមុខនឹងរលក នៃមតិយោបល់ដែលប្រមាថរាងកាយ បន្ទាប់ពីអ្នកខ្លះចោទប្រកាន់នាងថា ឡើងទម្ងន់ច្រើនពេក ដោយធ្វើឲ្យរូបរាងរបស់នាងខូច ទ្រង់ទ្រាយក្នុងអំឡុងពេលបង្ហាញខ្លួននៅអាកាសយានដ្ឋាន។
ទោះជាយ៉ាងណាក៏ដោយ អ្នកលេងអ៊ីនធឺណិតកូរ៉េ ភាគច្រើនបានការពាររូបរាងថ្មីរបស់នាង ដោយមនុស្សជាច្រើន បានជជែកវែកញែកថា នាងមើលទៅ “សិចស៊ី” ជាង នៅពេលទម្ងន់ដែលមានសុខភាពល្អ៕
