ជប៉ុន ៖ បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រ Channel news Asia បានប្រាប់ឲ្យដឹងថា តារាសម្តែងជនជាតិតៃវ៉ាន់ នាង Tsai Yi-chen វ័យ ៣៩ ឆ្នាំ បានចេញមុខសុំទោស ចំពោះឧប្បត្តិហេតុបំផ្លិចបំផ្លាញនៅប្រទេសជប៉ុន កាលខែមេសា ឆ្នាំនេះ ក្នុងនោះនាងត្រូវបានគេរាយការណ៍ថា បានចាក់ប្រេងលើវិមានថ្មមួយនៅវត្ត Yakushiji ទីក្រុង Naraប្រទេសជប៉ុន ។
វត្ត Yakushiji ជាតំបន់មួយ ក្នុងចំណោមតំបន់ចំនួន ៨ ដែលបង្កើតបានជាវិមានប្រវត្តិសាស្ត្រនៃប្រាសាទបុរាណ Nara ដែលជាតំបន់បេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ ។ នាងថ្ងៃ៣ ខែកញ្ញា នាង Tsai បានបង្ហោះការសុំទោសរបស់នាង ដែលសរសេរជាភាសាចិន និងជប៉ុន នៅលើទំព័រប្រព័ន្ធ ផ្សព្វផ្សាយសង្គមរបស់នាង។
នាងបានបង្ហើបថា បន្ទាប់ពីការស៊ើបអង្កេតនៅប្រទេសជប៉ុន នាងត្រូវបានដោះលែងនៅល្ងាចថ្ងៃទី ២ ខែកញ្ញា។នាង Tsai បានសរសេរថា ដោយសារតែភាពល្ងង់ខ្លៅ និងសកម្មភាពរបស់ខ្ញុំផ្ទាល់ ខ្ញុំបានធ្វើឲ្យវត្ត Yakushiji នៅប្រទេសជប៉ុនអាក់អន់ចិត្ត និងបង្កបញ្ហា និងគ្រោះថ្នាក់ដល់សង្គមជប៉ុន។ ខ្ញុំចង់បង្ហាញការសុំទោសយ៉ាងស្មោះស្ម័គ្រចំពោះមនុស្សគ្រប់គ្នានៅទូទាំងប្រទេសជប៉ុន និងមនុស្សគ្រប់គ្នានៅវត្ត Yakushiji រងផលប៉ះពាល់។
ខណៈនាងកំពុងត្រូវបានស៊ើបអង្កេត នាងបានយល់យ៉ាងស៊ីជម្រៅថា ដោយមិនគិតពីគំនិត ឬការលើកទឹកចិត្តបែបណា ដែលនាងអាចមាននៅពេលនោះ នាងគួរតែមានការគិតគូរ និងយកចិត្តទុកដាក់បន្ថែមទៀតដើម្បីយល់ពីវប្បធម៌ ប្រវត្តិសាស្ត្រ និងច្បាប់នៃប្រទេសផ្សេងៗគ្នា។
ដូចដែលបានរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយជប៉ុនថា នៅពេលនាងត្រូវបានចាប់ខ្លួននាខែសីហា ខណៈនាង Tsai បានប្រាប់ប៉ូលីសថា នាងបានអធិស្ឋានដោយចាក់ប្រេងលើរបស់របរដែលជំរុញទឹកចិត្តនាង៕
