សិល្បៈ និង កម្សាន្ត

នាង Yoona សមាជិកក្រុម Girls’ Generation ទៅប្រទេសសិង្ហបុរី ចូលរួមព្រឹត្តិការណ៍មួយនៅថ្ងៃទី ១១ ខែកញ្ញា

សិង្ហបុរី៖បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រ Channel news Asia បានប្រាប់ឲ្យដឹងថា តារាសម្តែង និងតារាចម្រៀងកូរ៉េខាងត្បូងដ៏ល្បីឈ្មោះ នាង Yoona វ័យ ៣៦ ឆ្នាំ នឹងទៅប្រទេសសិង្ហបុរីនាថ្ងៃទី ១១ ខែកញ្ញា ដើម្បីចូលរួមកម្មវិធី pop-up ដោយម៉ាកផលិតផលសម្រស់ប្រណីត Sulwhasoo នៅ Ion Orchard។

កម្មវិធី pop-up នេះគ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ២០ ខែកញ្ញា នៅជាន់ទីមួយនៃ Ion Orchard ដែលជាខួបលើកទី ៦០ នៃក្រែម Concentrated Ginseng Rejuvenating Cream ដ៏ល្បីល្បាញរបស់ Sulwhasoo។ កម្មវិធី pop-up នេះនឹងមានតំបន់ទាក់ទងនឹងក្រែមនេះ ត្រូវបានគេដាក់រហ័សនាមថា “ក្រែមប្រឆាំងភាពចាស់លំដាប់លេខមួយក្នុងប្រទេសកូរ៉េរយៈពេល ១១ ឆ្នាំជាប់ៗគ្នា”។

នាង Yoona ជាសមាជិកនៃក្រុមចម្រៀងនារី K-pop ដ៏ពេញនិយម Girls’ Generation នឹងមកកម្មវិធី pop-up ចាប់ពីម៉ោង ៤:៤៥ ល្ងាចនៅថ្ងៃនោះ។នាង Yoona មិនមែនជាសមាជិកដំបូងរបស់ Girls’ Generation ដែលបានមកទស្សនាប្រទេសសិង្ហបុរីនៅឆ្នាំនេះទេ។

មិត្តរួមក្រុមរបស់នាងឈ្មោះនាង Yuri អាយុ ៣៦ ឆ្នាំ បានទៅដល់ប្រទេសនេះកាលពីខែកក្កដា ត្រូវបានគេរាយការណ៍ថាសម្រាប់ការថតរូប។ នាង Yuri ថែមទាំងបានទទួលតុក្កតា Beary ដ៏ល្បីល្បាញរបស់ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines ជំនាន់ថ្មីក្នុងអំឡុងពេលហោះហើររបស់នាងទៅកាន់ប្រទេសសិង្ហបុរី៕

Most Popular

To Top