សិល្បៈ និង កម្សាន្ត

រូបថតស្និទ្ធស្នាល របស់តារាចម្រៀងនាង Lisa ជាមួយតារាថៃ ល្បីឈ្មោះធ្វើឲ្យមានពាក្យចចាមអារ៉ាម អំពីការណាត់ជួបស្ងាត់ៗ របស់អ្នកទំាង២

កូរ៉េខាងត្បូង៖តារាចម្រៀងនាង Lisa ជាសមាជិកក្រុមតារាចម្រៀង នារីកូរ៉េខាងត្បូង BLACKPINK បានធ្វើឲ្យមានពាក្យចចាមអារ៉ាម អំពីការណាត់ជួបស្ងាត់ៗរបស់អ្នកទំាង២ ផ្អើលអ្នកគាំទ្រលើបណ្តាញ សង្គម បន្ទាប់ពីបានបង្ហាញខ្លួនក្នុងរូបថត ដ៏ស្និទ្ធស្នាលជាមួយមិត្តភក្តិជនជាតិថៃ យូរអង្វែងរបស់នាង និងអតីតតារាល្បី Pleum Nachkhu។

នាថ្ងៃទី ៥ ខែកញ្ញា លោក Pleum បានចែករម្លែករូបថតជាច្រើននៅលើបណ្តាញសង្គម រួមទាំងរូបថតមួយដែលលោកកំពុងឱបតារាចម្រៀងនា Lisa យ៉ាងណែន។ សម្រាប់រូបភាពនេះ នាង Lisa ស្លៀកឈុតពណ៌ក្រហមភ្លឺ និងញញឹមពេលនាងផ្អៀងទៅរកលោក Pleum។ ការបង្ហោះនេះទទួលបានការចាប់អារម្មណ៍យ៉ាងឆាប់រហ័ស ដោយអ្នកលេងអ៊ីនធើណេតមួយចំនួនឆ្ងល់ថាតើអ្នកទាំងពីរអាចលើសពីមិត្តភក្តិដែរឬទេ។

ទោះជាយ៉ាងណាក៏ដោយ មិនមានការចង្អុលបង្ហាញថា នាង Lisa និងលោក Pleum កំពុងណាត់ជួបនោះទេ។ អ្នកទាំងពីរពិតជាមិត្តភក្តិជិតស្និទ្ធអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ លោក Pleum ពីមុនបានបង្ហាញថា លោក និងនាង Lisa បានស្គាល់គ្នាតាំងពីពួកគេមានអាយុ ១០ ឆ្នាំ។ នៅពេលអ្នកគាំទ្រម្នាក់សួរថា ពួកគេជាមិត្តភក្តិរយៈពេលប៉ុន្មាន គាត់បានឆ្លើយថា “តាំងពីយើងមានអាយុ ១០ ឆ្នាំ ដូច្នេះវាមានរយៈពេលជាង ១៤ ឆ្នាំ”។

អ្នកទាំង ២នាក់ ក៏មានប្រវត្តិរួមគ្នាក្នុងប្រទេសថៃ ។ មុនពេលនាង Lisa ក្លាយជាអ្នកហ្វឹកហាត់ក្រោមផលិតកម្ម YG Entertainment ពួកគេទាំងពីរនាក់សុទ្ធតែជាផ្នែកមួយនៃក្រុមរាំថៃ We Zaa Cool។ ទោះជាយ៉ាងណាក៏ដោយ នេះមិនបានបញ្ឈប់ពាក្យចចាមអារ៉ាមនោះទេ ហើយអ្នកលេងអ៊ីនធើណេតនៅតែបន្តសួរសំណួរអំពីការណាត់ជួបរបស់ Pleum ជាបន្តបន្ទាប់៕

Most Popular

To Top